បរទេស៖ អាចនិយាយបានថា ចាប់តាំងពីថ្ងៃបញ្ចប់នៃការប្រកួត រហូតមកទល់នឹងពេលនេះ កម្មវិធីប្រលង Miss Grand International ហាក់ដូចជា បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាមួយនឹងសកម្មភាពផ្សេងៗ ខណៈដែលតែងតែមានភាពចម្រូងចម្រាសខ្លះៗនៅក្នុងនោះ។
ជាពិសេស ថ្មីៗនេះ បញ្ហាសម្លៀកបំពាក់របស់បវរកញ្ញាកំពូលទាំង ១០ នៅក្នុងកម្មវធីមួយ កំពុងតែមានភាពចម្រូងចម្រាស សាជាថ្មីម្ដងទៀត នៅពេលដែលត្រូវបានវិនិច្ឆ័យថា មិនមានភាពគ្រប់គ្រាន់សម្រាប់ការអនុញ្ញាតឱ្យពួកគេ ស្លៀកពាក់សិ.ច.ស៊ី នៅពេលទៅទស្សនាប្រាសាទដ៏ល្បីល្បាញនៅក្នុងទីក្រុង Hat Yai ។ យ៉ាងណាមិញ កញ្ញា Isabella Menin ដែលជាម្ចាស់ម្កុដ រួមទាំងលំដាប់រងទី ៥ នាង Oxana Isabel Rivera Álvarez ត្រូវបានគេនិយាយថា ស្លៀកសំលៀកបំពាក់សមរម្យ បំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ សម្រាប់បវរកញ្ញាលំដាប់រងទី១ Engfa Waraha លំដាប់រងទី ៣ Luiseth Materán, លំដាប់រងទី ៤ Mariana Beckova, លំដាប់រងទី៥ Roberta Tammondong បានស្លៀកសំពត់ខ្លី និងអាវវាលឃើញសាច់ ខណៈ មានមតិជាច្រើន បានសម្តែងការមិនពេញចិត្ត ចំពោះបវរកញ្ញា ដែលធ្វើការមិនត្រឹមត្រូវ និងគ្មានវិជ្ជាជីវៈ។
គួររំឮកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ រូបភាពរបស់ Engfa Waraha ក៏ត្រូវបានប៉ះពាល់យ៉ាងខ្លាំងពេលចូលរួមក្នុងរាត្រីតន្ត្រី និងសម្ដែងជាមួយតារារ៉េបប្រុស ដោយរូបនាងបានសម្ដែងក្បាច់រាំយ៉ាងរ.សើ.ប នាំឲ្យមានការរិះគន់ និងត្រូវគេបញ្ចេញមតិថា អ្វីដែលនាងសម្ដែងលើឆាក គឺមិនស័ក្តិសមក្នុងនាមជាបវរកញ្ញាលំដាប់រងឡើយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]