រាជធានីភ្នំពេញ ៖ កាលពីរសៀលម៉ោង១២ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ មហាជននាំគ្នាអាណិ.តអា.សូរទៅកាន់បុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុនFoodpandaម្នាក់ ដែលបានខ្យ.ល់គរ ខណៈពេលអង្គុយរង់ចាំភ្ញៀវមកយកមីហិល នៅចំណុចហាងមីហិលមួយកន្លែង តាមបណ្តោយផ្លូវលេខ២២៥ កែងនឹងផ្លូវ១១៨ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយជនរងគ្រោះឈ្មោះ ឡោម សំណាង អាយុ២៦ឆ្នាំ ទើបនឹងរៀបការជាមួយភរិយាមិនទាន់បាន១ឆ្នាំផង ដោយអ្នកទាំងពីរបានផ្លាស់មកភ្នំពេញ ខំរកប្រាក់ទាំង២នាក់ប្តីប្រពន្ធ ប៉ុន្តែជាអកុស.លត្រូវជួបរឿងនេះទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង កាលពីម៉ោង៣រសៀល ថ្ងៃទី ០៣ ខែធ្នូកន្លងទៅ ក្រុមហ៊ុនFoodpanda បានពាំនាំយកថវិកាសប្បុរសធម៌ដែលប្រមូលបាន ប្រគល់ជូនគ្រួសារស.ពនៅស្រុកកំណើត ភូមិសំរោងធំ ឃុំ ឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ក្នុងចំនួនទឹកប្រាក់ $២២,១៦៥.៥៦ (ពីរមុឺនពីរពាន់មួយរយហុកសិបប្រាំដុល្លារ និងហាសិបប្រាំមួយសេន)។ មួយវិញទៀត ទឹកប្រាក់លើកទី២នឹងប្រគល់ជូនគ្រួសារ នៅថ្ងៃបុណ្យខួបគម្រប់៧ថ្ងៃ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុនដឹកជញ្ជូនFoodpanda បង្ហោះខ្លឹមសារលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]