ម៉ាកាវ៖ យោងតាមប្រភព Sohu បានឲ្យដឹងថា នៅក្នុងការកា.ត់ក្តីថ្មីចុងក្រោយក្នុងរឿងក្ដី អ្នកជំនួញ លោក Alvin Chau បានបដិសេធក្នុងការសារភាពកំហុស ដោយរូបលោក បានលើកឡើងថា ក្រុមហ៊ុនរបស់លោក បានបង្កើតប្រាក់ចំណូលជាង ៣០០ ពាន់លាន HKD(ប្រហែល ៣៨ពាន់លានដុល្លា) សម្រាប់ក្នុងតំបន់ និងបានដាក់ 90% នៃប្រាក់ចំណេញ ទៅក្នុងសកម្មភាពសុខុមាលភាពសង្គម ជារៀងរាល់ខែ។
លើសពីនេះ មហាសេដ្ឋីរូបនេះ ក៏បានអះអាងទៀតថា លោកមិនមានចេតនាប្រព្រឹត្តបទ.ល្មើ.សទេ ហើយការកា.ត់.ទោ.ស លោកបែបនេះ គឺជារឿងមិនសមហេតុផលឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោក Alvin Chau បាននិយាយថា លោកតែងតែធ្វើប្រតិបត្តិការ ដោយគោរពច្បាប់ រួមទាំងសង្កត់ធ្ងន់ថា គ្រាន់តែធ្វើអាជីវកម្មស្របច្បាប់ អាចទទួលបានប្រាក់ចំណេញយ៉ាងច្រើន ដូច្នេះហើយ លោកគ្មានហេតុផលអ្វីក្នុងការជួញដូរខុ.សច្បាប់ឡើយ។ .
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មហាសេដ្ឋីកាស៊ីណូរូបនេះ ក៏បានសុំទោសមិត្តរួមការងាររបស់លោក ដែលបានពាក់ព័ន្ធដោយសង្ឃឹមថា ពួកគេនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ ហើយបានជួបជុំគ្រួសាររឡើងវិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
គួររំឮកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ លោក Alvin Chau ត្រូវបានប៉ូលិសម៉ាកាវ ចាប់ខ្លួនដោយសង្ស័យ ពីករណីតមានល្បែងស៊ីសងខុសច្បាប់ និងត្រូវបានឃុំខ្លួន ដែលមកដល់ពេលនេះ នៅមានព័ត៌មានខ្លះទៀត បានលើកឡើងថា រូបលោកបានជាប់ពាក់ព័ន្ធនឹងករណីល្បែងស៊ីសង ដែលមានទឹកប្រាក់រហូតដល់ ៦៨០ ពាន់លានដុល្លារហុងកុង ដូច្នេះ លោកនឹងត្រូវបានកា.ត់ទោ.សពីបទ.ឧ.ក្រិ.ដ្ឋ.កម្មចំនួន ២៨៩៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]