រាជធានីភ្នំពេញ ៖ ថាអ្វីចេះខុស មេម៉ាយមិនយូរទេ បើសម្រស់ អតីតតារាសម្តែង និង ពិធីការិនី យ៉ាន ស្រីពេជ្រ ស្អាតដូចគំនូរ មើលជ្រុងណាក៏គួរឲ្យស្រឡាញ់ អ្វីដែលគួរឲ្យទាក់ទាញខ្លាំងនោះគឺ ការតុបតែងខ្លួនបែបសុភាពរាបសារ មិនឆើតឆាយដូចតារាដទៃឡើយ ធ្វើខ្លួនម្តងណាក៏ត្រូវមហាជនសរសើរមិនផុតពីមាត់។

តួយ៉ាង ក្រោយប្រកាសលែងលះជាមួយអតីតស្វាមីកាលពីដើមឆ្នាំ២០២១កន្លងទៅ ដោយល្បីថាអតីតស្វាមីមានជនទី៣ ដោយបន្សល់នូវចំណងដៃកូនស្រីម្នាក់។ ពេលនេះរូបនាងរកអ្នកស្នំបេះដូងថ្មីបានហើយ ដោយបានដឹកដៃគូស្នេហ៍ជាមិត្តភក្តិខ្លួន ចូលរោងភ្ជាប់ពាក្យកាលពីដើមខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ធ្វើឲ្យហ្វេនៗឃើញហើយរំភើបចិត្តជំនួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទើបនឹងភ្ជាប់ពាក្យមិនទាន់ប៉ុន្មានថ្ងៃផង ពេលនេះ ពិធីការិនី យ៉ាន ស្រីពេជ្រ បណ្តើរគូដណ្តឹងដើរលេងកម្សាន្តក្រៅប្រទេសធ្វើព្រងើយ ជះចំហាយកក់ក្តៅពេញទីដូចគូស្វាមីភរិយាថ្មីថ្មោង សាកសមគ្នាគ្មានទាស់តែម្តង ម្ខាងស្រស់សង្ហា ម្ខាងស្រស់ស្អាត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពិធីការិនី យ៉ាន ស្រីពេជ្រ និងគូដណ្តឹង
ពិធីការិនី យ៉ាន ស្រីពេជ្រ និងគូដណ្តឹង
ពិធីការិនី យ៉ាន ស្រីពេជ្រ និងគូដណ្តឹង
ពិធីការិនី យ៉ាន ស្រីពេជ្រ និងគូដណ្តឹង
ពិធីការិនី យ៉ាន ស្រីពេជ្រ និងគូដណ្តឹង
ពិធីការិនី យ៉ាន ស្រីពេជ្រ និងគូដណ្តឹង
ពិធីការិនី យ៉ាន ស្រីពេជ្រ និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]