ថៃ៖ ពិតណាស់ ទោះជា Aum Patchrapa ដែលជាតារាសម្ដែងស្រីចាស់វស្សា ក្នុងវិស័យសិល្បៈបែបណា ក៏រូបនាងនៅតែអាចរក្សាតំណែងជា កំពូលតារាជួរមុខបានដដែល ថែមទាំងមានរហ័សនាមជារាជនីសម្រស់ ថែមទៀតផង។

លើសពីនេះ អ្វីដែលធ្វើឲ្យប្រិយមិត្ត រឹតតែចាប់អារម្មណ៍នោះគឺ បើគិតមកដល់សព្វថ្ងៃនេះ Aum មានវ័យ៤៣ឆ្នាំហើយ តែតារារូបនេះ មិនខ្វល់ខ្វាយពី ចំណងអាពាហ៍ពិពាហ៍ដូចតារាផ្សេងទៀតទេ តែបែរជាបានប្រើប្រាស់ជីវិតបែបឯករាជ្យ បានយ៉ាងហ៊ឺហា និងមានក្ដីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស Aum Patchrapa ត្រូវបានគេសរសើរថា ជាតារាស្រីមួយដួងដែលមានសម្រស់ស្រស់ស្អាត ក្មេងៗល្មមៗសុំខ្មាស់ ថែមទាំងមានការលេងស្ទាយ៍ខ្លួន មិនធម្មតាផងដែរ។​ ជាក់ស្ដែង នៅលើបណ្ដាញសង្គមAum បានបង្ហាញខ្លួនក្នុងកម្មវិធីមួយ គួរឲ្យចាប់អារម្មណ៍ ហ្វេនៗទប់អារម្មណ៍មិនសរសើរមិនបាននោះទេ ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ក្នុងឈុត អាវខ្មៅខ្លួនខ្លី ជាមួយនឹងសំពត់រលោងពណ៌ទឹកមាស រំលេចច្បាស់ៗនូវសភាពស្បែកដ៏ម៉ដ្ឋរលោង ភ្លឺចែងចាំង មើលទៅសម្រស់នាង មិនសមនឹងអាយុ សោះ សម្បីស្បែកមុខ រកតែស្នាមជ្រួញមួយភ្លីក៏គ្មាន៕

សូមទស្សនារូបភាពខាងក្រោម៖

Aum
Aum
Aum
Aum
Aum
Aum
Aum
Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]