កម្សាន្ត៖ ជឿជាក់ថា ពុកម៉ែបងប្អូន ប្រាកដជាបានស្គាល់ច្បាស់ហើយពី កំពូលតារាចម្រៀងស្រីពីរដួងដែល ជ្រកក្នុងទ្រនំតែមួយ គឺ អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ និសា អាចនិយាយបានថា អ្នកទាំងពីរ គឺជាតារាចម្រៀងជើងចាស់ ដែលទទួលបានប្រជាប្រិយភាពខ្លាំង មិនថមថយសោះ រហូតមកដល់បច្ចុប្បន្ន។

មិនតែប៉ុណ្ណោះ តារាពីរដួងនេះ ត្រូវបានហ្វេនៗអ្នកគាំទ្រជាច្រើន លើកសរសើរមិនដាច់ពីមាត់ ជាមួយនឹងរូបសម្រស់ដ៏ក្មេងជាងវ័យ ខណៈដែលវ័យកាន់តែជ្រេ ប៉ុន្តែនៅតែខ្ញង់មិនឲ្យចាញ់ប្អូនៗជំនាន់ក្រោយប៉ុន្មាននោះទេ ជាងនេះទៅទៀតនោះគឺ ខណៈដែលមានគ្រួសាររៀងខ្លួនទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសថ្មីៗនេះ បើក្រលេកមើលរូបភាពថ្មីៗ ដែលតារាស្រីទាំងពីរដួងនេះបានបង្អួតសម្រស់ក្នុងកម្មវិធីប្រលងចម្រៀង The Voice Kid Cambodia ក្នុងនាមជាគ្រូបង្វឹក ពោលគឺ សុគន្ធ នីសា ក្នុងឈុតរាត្រីស្រមោលស ពណ៌សយ៉ាងស្រស់ស្អាត ប្រជែងសម្រស់គ្នាយ៉ាងលេចធ្លោ អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងឈុតរ៉ូបរាត្រីពណ៌ខ្មៅ  ធ្វើឲ្យហ្វេនសរសើរព្រាត តែម្ដង ខណៈដែលម្នាក់មានវ័យ៣៩ឆ្នាំ ម្នាក់៣៥ឆ្នាំទៅហើយ ប៉ុន្តែអាចនិយាយបានថា នៅតែក្មេងពូកែថែសម្រស់ដូច១៩ឬ២០យ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្
ឱក សុគន្ធកញ្
ឱក សុគន្ធកញ្
ឱក សុគន្ធកញ្
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]