បរទេស៖ ទីបំផុត តារាស្រី Kim Kardashian និងអតីតស្វាមី លោក Kanye West ក៏បានលែងលះគ្នាជាផ្លូវការ នៅដំណាច់ខែវិច្ឆិកាកន្លងទៅនេះ ដែលការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកទាំងពីរ បានបញ្ចប់នីតិវិធីលែងលះ រួមទាំងកិច្ចព្រមព្រៀងលើទ្រព្យសម្បត្តិ និងការថែរក្សាកូនៗ។
យ៉ាងណាមិញ រឿងទំនាក់ទំនងរបស់អ្នកទាំងពីរ នៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រ ដោយកាលពីថ្មីៗនេះ យោងតាមប្រភព People បានលើកឡើងថា អ្នកទាំងពីរ ហាក់មានភាពធូរស្រាលជាងមុន បន្ទាប់ពីអាចបំពេញបែបបទទាំងនេះបាន។ លើសពីនេះ ក៏បានបង្ហាញថា Kim និង Kanye ធ្លាប់មានការខ្វែងគំនិតគ្នាជាច្រើនកាលពីមុនមក ប៉ុន្តែនៅទីបំផុតអ្នកទាំងពីរ ក៏បានយល់ព្រម ចេញដំណោះស្រាយដ៏សមហេតុផលបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត លោក Kanye West ក៏បានយល់ព្រមទទួលយកនូវលក្ខខណ្ឌភាគច្រើន ដែលភាគីខាងអតីតភរិយាបានផ្តល់ជូន ខណៈដែលលក្ខខណ្ឌទាំងនោះ រូបលោកក៏ធ្លាប់បានប្រឆាំងកាលពីមុន។ ហើយទោះបីជា អ្នកទាំងពីរ បានលែងលះគ្នាហើយក្តី តែការចិញ្ចឹមកូនរួមគ្នា រវាងនាង និងអតីតស្វាមី នឹងប្រព្រឹត្តទៅដោយរលូន ។
ជាពិសេស នៅក្រោមកិច្ចព្រមព្រៀងលែងលះនេះ លោក Kanye ត្រូវបានតម្រូវឱ្យបង់ប្រាក់ចំនួន ២០០០០០ ដុល្លារដល់អតីតភរិយា ជារៀងរាល់ខែ ដែលនេះ គឺជាតម្លៃនៃការឧបត្ថម្ភដល់កូនៗទាំងបួន ដែលបានស្នើសុំដោយតុលាការ ហើយរូបលោក ក៏ត្រូវទទួលខុសត្រូវ លើការចំណាយពាក់កណ្តាលនៃថ្លៃព្យាបាល ការអប់រំ និងសន្តិសុខរបស់កូនៗ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]