ភ្នំពេញ៖ ពិតណាស់ បច្ចុប្បន្នតារាសម្ដែងស្រីអ្នកនាង សឿ សុធារ៉ា មានកូន២នាក់ ដោយកូនស្រីគឺជាទី១និងកូនប្រុសជាកូនទី២។ បើក្រឡេកទៅមើលកូនស្រីតារារូបនេះ គេដឹងថានាងមានទេពកោសល្យផ្នែកសិល្បៈ អាវសម្ដែង ច្រៀង និងលេងភ្លេងបានយ៉ាងពីរោះផងដែរ។ 

យ៉ាងណាមិញ កូនស្រីច្បងអ្នកនាង សឿ សុធារ៉ា មានឈ្មោះ សាពូន ដារ៉ាភិមាន ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ម្យ៉ាងវិញទៀត នាងតូចរូបនេះ ក៏កំពុងទអួលការងារ ដើម្បីរកថវិកាមើលជំងឺម្ដាយព្យាបាលជំងឺផងដែរ។ ក្រោយឃើញការខិតខំតាំងពីក្មេងដូច្នេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានសរសើរពីទឹកចិត្តនាងមិនដាច់ពីមាត់ឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើងាកទៅមើលមុខមាត់នាងតូច សាពូន ដារ៉ាភិមាន នាងមានមុខមាត់ស្អាតដូចអ្នកនាង សឿ សុធារ៉ា កាលនៅវ័យជំទង់យ៉ាងដូច្នោះដែរ។ ហើយថ្មីៗនេះនាង បានការងារថតម៉ូតសម្លៀកបំពាក់ មើលទៅពិតជាស្រស់ស្អាតផូរផង់តែម្ដង ខណៈស្លៀករ៉ូបដែលច្នៃឡើងយ៉ាងទាន់សម័យ និងលេចធ្លោបែបនេះ។ ម្យ៉ាងវិញទៀត ទោះបីនៅក្មេង តែសម្រស់កុមារីរូបនេះមានភាពទាក់ទាញមិនធម្មតាឡើយ រហូតហ្វេនលាន់មាត់សរសើរគ្រប់ៗគ្នា៕ 

ប្រភពរូបភាព៖ Thirikadeum Tailor 

សូមទស្សនារូបភាពខាងក្រោម៖

កូនស្រី អ្នកនាង សឿ សុធារ៉ា
កូនស្រី អ្នកនាង សឿ សុធារ៉ា
កូនស្រី អ្នកនាង សឿ សុធារ៉ា
កូនស្រី អ្នកនាង សឿ សុធារ៉ា
កូនស្រី អ្នកនាង សឿ សុធារ៉ា
កូនស្រី អ្នកនាង សឿ សុធារ៉ា
កូនស្រី អ្នកនាង សឿ សុធារ៉ា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]