រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូននៅចាំ ព្រោះកក្រើកស្ទើរមួយប្រទេស ដោយគេឯងនាំគ្នាស្ញប់ស្ញែងនិងកោតសរសើរពី ការរៀបចំពិធីមង្គលការប្រៀបដូចជាឋានសួគ៌លើដី របស់ចៅស្រី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាមួយនឹង កូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង ម្ចាស់ជីបម៉ុងគ្រុប ដែលគ្រួសារសងខាងសុទ្ធតែជាគ្រួសារលំដាប់ជាន់ខ្ពស់ទាំងអស់ ។
យ៉ាងណាមិញ រំលងបាន៥ខែ មិនទាន់បាត់ល្បីពីភព្វសំណាងរបស់គូស្វាមីភរិយាវ័យក្មេងមួយគូនេះផង ពេលនេះ មហាជននាំគ្នាចាប់អារម្មណ៍នឹងពិធីមង្គលការចៅស្រីបន្ទាប់របស់ ឯកឧត្តម ជា សុផារ៉ា ជាពិធីមង្គលការកូនស្រីរបស់ លោកជំទាវ ជា សុផាកន្នី និង ឯកឧត្តម អ៊ាង សុផល្លែត ជារដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ជាមួយនឹងកូនប្រុសរបស់ លោកជំទាវ ហាក់ ស្រីទូច និងលោកបណ្ឌិត ប៉ែន សំអាត ជាអនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ពិធីមង្គលការនេះនឹងរៀបចំឡើងនៅថ្ងៃទី ០៤-០៥ ខែធ្នូ នៅភូមិគ្រឹះរបស់ឯកឧត្តម ជា សុផារ៉ា ដោយការរៀបចំពិសារអាហារពេលល្ងាចនឹងប្រារព្ធធ្វើនៅ OCIC តួយ៉ាង ពិធីមង្គលការចៅស្រីបន្ទាប់មិនឲ្យចាញ់ចៅស្រីដំបូងឡើយ រៀបចំដូចពិភពផ្កា ស្រស់ស្អាតខ្លាំងមិនធម្មតាឡើយ ឃើញហើយសមនឹងឈ្មោះថាជាពិធីមង្គលការធំប្រចាំឆ្នាំមែន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលរូបភាពបន្ថែម ៖
(1) One Memory - Posts | Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]