ហ្វីលីពីន៖ ដូចដែលដឹងស្រាប់ហើយថា តារាសម្ដែងស្រី Marian Rivera មិនត្រឹមតែអាចសាងកេរ្តិ៍ឈ្មោះ ជាមួយនឹងការងារសិល្បៈ តែរូបនាងតែងតែត្រូវបានមនុស្សជាច្រើន កោតសរសើរទៅលើរូបសម្រស់របស់នាង ជាពិសេស ខណៈពេលបច្ចុប្បន្ននេះ ដែលរូបនាងមានវ័យកាន់តែច្រើន ទៀតផង។

ដោយឡែក កាលពីថ្មីៗនេះ រូបថតមួយចំនួនរបស់ តារាស្រី Marian Rivera ដែលបានថតជាមួយនឹង អ្នកគាំទ្រក៏ត្រូវបានចែករំលែក នៅលើបណ្ដាញសង្គម ដែល​តាមរយៈ​ការ​សង្កេតមើលទៅ តារាស្រីរូបនេះ បានតុបតែងខ្លួន ​ស្លៀក​រ៉ូប​ពណ៌​ក្រហម តែង​សក់​រួញ​អង្កាញ់​បែប​បស្ចិម​ប្រទេស ​រំលេចចេញនូវ​សម្រស់​ធម្មជាតិដ៏គួរឲ្យគយគន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្វីត្បិតតែនៅក្នុងរូបថតទាំងនោះ មិនត្រូវបានកែសម្រួលក៏ពិតមែន តែក៏គ្មានផលប៉ះពាល់អ្វីចំពោះសម្រស់ដ៏ស្រស់ស្អាតផូរផង់របស់ Marian ព្រមទាំងបានធ្វើអ្នកគាំទ្រជាច្រើនទៀត មានភាពភ្ញាក់ផ្អើលដោយសារតែភាពទាក់ទាញរបស់នាង និងបង្ហាញឲ្យឃើញស្បែក​ មិន​មាន​សញ្ញា​នៃ​ភាព​ចាស់​ឡើយ ផ្គួបផ្សំនឹងស្នាមញញឹមដ៏ភ្លឺស្វាងមានមន្តស្នេហ៍ រហូតបានក្លាយជាចំណុចលេចធ្លោ នៅក្រោមកញ្ចក់កាម៉េរ៉ារបស់អ្នកដទៃ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]