ថៃ៖ ប្រិយមិត្តនិយមតាមដានតារាថៃ ជឿថាច្បាស់ជាបានស្គាល់តារាស្រីសាច់ចាំ Aum Patchrapa ។ ពិតណាស់ នាងជាតារាស្រីមួយរូប ដែលធ្វើឲ្យមហាជនជាច្រើនស្ញប់ស្ញែងនឹងសម្រសើដ៏ផូរផង់របស់នាង។ ហើយឆ្នាំនេះ នាងឈានចូលវ័យ៤៤ឆ្នាំ ប៉ុន្តែសម្រស់នាងដូច២០ឆ្នាំអីចឹង។
យ៉ាងណាមិញ ចាប់តាំងពីវ័យ៣០ជាងឆ្នាំ មកទល់នឹងអាយុឆ្នាំនេះ Aum Patchrapa តែងតែទទួលបានការសរសើរ ពីមហាជនជានិច្ច ក៏ព្រោះតែអាចមើលថែសម្រស់បានយ៉ាងល្អ មិនចាស់ទៅតាមវ័យដូច្នេះ។ ម្យ៉ាងវិញទៀត បើក្រឡេកមើល មិត្តភក្ដិក្បែរខ្លួននាងដែលមានវ័យស្របាលៗគ្នា ក៏ក្មេងមិនចាញ់នាងប៉ុន្មានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្នុងថ្ងៃប្រារព្ធពិធីខួបកំណើត Aum Patchrapa គេចាប់អារម្មណ៍នាងថតរូបជាមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួន និងងតារាស្រីMay Fuangarom។ ពិតណាស់ ទន្ទឹមនឹងថតជុំគ្នា៣នាក់ ក៏មានហ្វេនយករូបភាពនេះទៅប្រៀបធៀបនឹងរូបកាលពីឆ្នាំ១៩៩៦ឃើញថាអ្នកទាំងបីហាក់មិនចាស់ទាល់តែសោះ នៅតែក្មេងស្អាតដូចៗគ្នា បើទោះបីម្នាក់ៗមានវ័យ៤០ជាងឆ្នាំក៏ពិតមែន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]