ភ្នំពេញ៖ ថ្ងៃទី ៣ ខែធ្នូ ២០២២ ក្រុមហ៊ុន Tiger Beer ដែលជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាសុីបានអបអរឆ្នាំនៃភាពជឿជាក់ជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើក ដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឱ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់នៅប្រទេសកម្ពុជារបស់គាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រឹត្តិការណ៍ដ៏រំភើបដែលបានទាក់ទាញអ្នកចូលរួមរហូតដល់ជាង 20,000នាក់ គឹជាផ្នែកមួយយុទ្ធនាការ ឆ្នាំនៃភាពជឿជាក់របស់ Tiger Beer ធ្វើឡើងជាសាកលដើម្បីអបអរភាពភាពជឿជាក់ និងជំរុញលើកទឹកចិត្តបុគ្គលឱ្យហ៊ានបង្ហាញនូវភាពអង់អាចរបស់ខ្លួនដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ដោយមានការចូលរួមពីកំពូលតារាចម្រៀង K-pop កញ្ញា Jessi ព្រមទាំងកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូបដូចជា G-Devith, CG Movement, Tey$, Klapyahandz និង KmengKhmer បានរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។
អ្នកនាង គង់ សូរីដា (Sorida Kong) ប្រធានគ្រប់គ្រងជាន់ខ្ពស់ម៉ាកសញ្ញា Tiger Beer នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា
អ្នកនាងក៏បានបន្តទៀតថា
Tiger Beer មានដើមកំណើតនៅតំបន់អាសុីក្នុងឆ្នាំ 1932 ជាម៉ាកសញ្ញាស្រាបៀរដ៏ល្បីលំដាប់អន្តរជាតិមួយដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានក្លាយទៅជានិមិត្តរូបនៃភាពជឿជាក់ ក្នុងការផលិតស្រាបៀរគុណភាពខ្ពស់មួយនៅតំបន់ត្រូពិកដែលគ្រប់គ្នាយល់ថាមិនអាចទៅរួច។ ក្នុងឆ្នាំនៃភាពជឿជាក់នេះ Tiger Beer បានដាក់ឱ្យមានយុទ្ធនាការពេញមួយឆ្នាំក្នុងការលើកស្ទួយប្រជាជនខ្មែរឱ្យក្លាហានហ៊ានពុះពារជម្នះរាល់ឧបសគ្គ និងមានភាពជឿជាក់លើខ្លួនឯងដោយផ្សារភ្ជាប់ទៅនឹងឆន្ទៈរបស់ខ្លួន តាមរយៈការផ្ដល់ជូននូវវេទិកាសម្រាប់កំពូលតារាល្បីៗជាច្រើនរូបប្រចាំប្រទេសកម្ពុជាដើម្បីបញ្ចេញនូវសមត្ថភាពទេពកោសល្យរបស់ខ្លួន ជាមួយតារាចម្រៀងល្បីលំដាប់ពិភពលោក ក៏ដូចជាកិច្ចសហការជាមួយកំពូលកីឡាករបាល់ទាត់អាសុីប្រចាំទសវត្សរ៍ដ៏អស្ចារ្យដូចជាលោក Heung Min Son ដែលបច្ចុប្បន្នកំពុងប្រកួតក្នុងកម្មវិធីបាល់ទាត់ពិភពលោកដ៏កក្រើកគឺកម្មវិធី FIFA World Cup® ផងដែរ។
Tiger Beer តែងតែផ្ដោតយកចិត្តទុកដាក់ចំពោះការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ និងជំរុញ មិនឱ្យអតិថិជនបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើយ។ ក្នុងអំឡុងព្រឹត្តិការណ៍តន្ត្រីអបអរឆ្នាំនៃភាពជឿជាក់ នេះ Tiger Beer បានសហការជាមួយក្រុមហ៊ុនមធ្យោបាយធ្វើដំណើរ Grab ដើម្បីផ្ដល់ជូនការបញ្ចុះតម្លៃក្នុងការធ្វើដំណើរទៅ និងត្រឡប់ពីកម្មវិធី Year of The Tiger វិញ ដើម្បីធានាជូននូវសុវត្ថិភាពក្នុងការធ្វើដំណើរដល់អ្នកចូលរួមគ្រប់រូប។
សូមតាមដានទំព័រហ្វេសប៊ុករបស់ Tiger Beer ដោយចុច Tiger Beer | Facebook (សម្រាប់តែអាយុ 18 ឆ្នាំឡើងទៅប៉ុណ្ណោះ) ដើម្បីចូលរួមក្នុងដំណើរឆ្ពោះទៅកាន់អនាគតកាន់តែជឿជាក់ជាមួយ Tiger Beer៕
អំពី HEINEKEN Cambodia
ក្នុងនាមជាក្រុមហ៊ុនស្រាបៀរឈានមុខគេមួយ HEINEKEN Cambodia បានមានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1994 មកម្ល៉េះ។ ក្នុងគោលបំណងដើម្បីធ្វើឱ្យការរស់នៅ និងការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធលដ៏អស្ចារ្យដល់អតិថិជន តាមរយៈផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700នាក់ និងគាំទ្រការងារដោយប្រយោលចំនួនជាង 120,000ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន។ ក្រោមការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើការថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរល្បីល្បាញលំដាប់ពិភពលោក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]