រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយទទួលពាក្យមិនសមរម្យពីតារាចម្រៀង មាស នីតា ជាពិសេស ដៀ.លខ្លួនជាស្ត្រីមេម៉ាយ រូបសស្អាត តែចរឹតមិនបានទើបបែកគ្នាជាមួយសង្សារនោះ តារាស្រី សេង សុខឃីម បានបង្ហើបដំណឹងថា តារាចម្រៀង មាស នីតា ដែលធ្លាប់តែគេហៅថា កញ្ញ្ញា មាស នីតា ពេញៗមាត់នោះ ការពិតធ្លាប់រៀបការនិងមានកូន២រួចមកហើយ ប៉ុន្តែព្យាយាមបិទបាំងរឿងនេះ។

យ៉ាងណាមិញ​ មហាជនក៏នៅមិនទាន់អស់ចិត្ត បើទោះបីជា អ្នកនាង សេង សុខឃីម ច្បាស់លាស់ហ៊ានបង្ហោះលើបណ្តាញសង្គមដល់ថ្នាក់នេះក្តី ទើបនឹងថ្មីៗនេះ បែកធ្លាយរូបភាពរៀបការរបស់តារាចម្រៀង មាស នីតា ទើបធ្វើឲ្យមហាជនស្វាងដូចថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាស្រី មាស នីតា មានឈ្មោះពេញថា ពៅ ស្រីមាស បានរៀបការជាមួយនឹងស្វាមី តាំងពីកំឡុងចុងឆ្នាំ២០១៧មកម្លេះ ដោយសព្វថ្ងៃនេះ កូនៗកំពុងរស់នៅជាមួយអ្នកម្តាយខ្លួន ដែលត្រូវជាលោកយាយនៅក្នុងខេត្តកំពត ទៀតសោត មកទល់នឹងពេលនេះ គេមិនទាន់ឃើញតារាចម្រៀង​ មាស នីតា ឆ្លើយឆ្លងនឹងមតិរិះគន់ពីមហាជននៅឡើយទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង មាស នីតា
  តារាចម្រៀង មាស នីតា
  តារាចម្រៀង មាស នីតា
រូបភាពរៀបការរបស់តារាស្រី មាស នីតា
តារាស្រី មាស នីតា និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]