ថៃ៖ ក្រៅពីរូបសម្រស់វ័យក្មេងដែលតែងតែធ្វើឲ្យមហាជនកោតសរសើរហើយនោះ សម្រាប់ទំនាក់ទំនងរបស់ តារាស្រី Aum Patchrapa ក៏ត្រួវបានហ្វេនៗចាប់អារម្មណ៍មិនចាញ់គ្នា ជាពិសេសចំពោះ សកម្មភាពដ៏ស្អិតរមួតរវាងនាង និងគូស្នេហ៍ តែម្ដង។

ថ្មីៗនេះ នៅក្នុងឱកាសអបអរសាទរខួបកំណើតគម្រប់ ៤៤ ឆ្នាំ តារាស្រី Aum បានបង្ហាញឡើងយ៉ាងសប្បាយរីករាយ ជាមួយនឹងមិត្តជិតដិតជាច្រើន ខណៈដែលនៅក្នុងនោះដែរ តារាស្រីរូបនេះ នៅតែមានភាពលេចធ្លោ លេងខ្លួនឡើងទាន់សម័យ បង្អួតសម្រស់វ័យក្មេងដ៏មិនគួរឲ្យជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ ជាមួយនឹងការអបអរក្នុងថ្ងៃខួបកំណើតនេះ គូស្នេហ៍របស់ តារាស្រី Aum ក៏បានបង្ហាញវត្តមាននៅទីនោះ ព្រមទាំងបានបង្ហាញនូវសកម្មភាពដ៏ផ្អែមល្ហែម កៀកកើយពោរពេញដោយភាពស្និទ្ធស្នាល និងមានស្នាមញញឹម ដែលអាចបញ្ជាក់បានថា ទំនាក់ទំនងអ្នកទាំងពីរ នៅតែមានភាពល្អប្រសើរដូចមុន បើទោះបីជាបច្ចុប្បន្ននេះ នៅមិនទាន់បានបង្ហើបពីរឿងអនាគតនោះឡើយ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Aum
Aum
Aum និង មិត្ត
Aum និង A Supachai
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍
Aum និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]