ចិន៖ កាលពីថ្ងៃទី ៥ ខែធ្នូ កន្លងទៅនេះ ស្វាមីតារាស្រី Ady An លោក Levo Chen បានបង្ហាញខ្លួននៅតុលាការ ជាមួយនឹងបទឧ.ក្រិ.ដ្ឋ.កម្ម.ជាច្រើនដូចជា ការលាងលុយកខ្វក់ អាជីវកម្មកាស៊ីណូខុសច្បាប់ ការបង្កើត និងដឹកនាំក្រុមឧក្រិដ្ឋកម្ម ខណៈដែលគ្មានវត្តមានភរិយាទៅចូលរួម។

ក្នុងនោះដែរ យោងតាមប្រភព ​​QQ បានឲ្យដឹងថា ការកាត់ក្តីរបស់ លោក Levo Chen បានធ្វើឡើងនៅម៉ោង ១០ ព្រឹក ហើយនេះ ក៏​ជា​លើក​ទី​មួយ​ហើយ​ដែល​ករណី​របស់ស្វាមីតារាស្រី Ady An ត្រូវ​បាន​កា.ត់​ទោ.ស។ មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងករណីរបស់ស្វាមីតារាស្រីរូបនេះ មាន​ជន​ជាប់​ចោទ ៩​នាក់ ប៉ុន្តែ​មាន​តែ​លោក Levo Chen ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​កា.ត់ទោ.ស​តាម​បទឧ.ក្រិ.ដ្ឋ និង​ត្រូវបានឃុំខ្លួន ដោយ​ត្រូវ​បាន​ឆ្មាំ ​នាំ​ទៅ​កាន់​តុលាការ​ និងពាក់​ម៉ាស​មុខ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សម្រាប់សមាជិកគ្រួសារ និងអ្នកសារព័ត៌មាន អាចមើលការកា.ត់ក្តីតាមរយៈវីដេអូបន្តផ្ទាល់នៅក្នុងសាលប្រជុំ តែទោះជាយ៉ាងណា នៅក្នុងនោះ ក៏ត្រូវបានកត់សម្គាល់ថា គ្រួសាររបស់តារាស្រី Ady An និង លោក Levo Chen មិនបានចូលរួមសវនាការនោះទេ។

គួររំឮកផងដែរថា បន្ទាប់ពីលោក Levo Chen បានជាប់ពាក់ព័ន្ធនឹងការងារផ្លូវច្បាប់ តារាស្រី Ady An មិនបានចេញមុខ ឬធ្វើអត្ថាធិប្បាយ លើករណីស្វាមីរបស់ខ្លួនឡើយ ដោយនាងបានលុបការបង្ហោះ និងរូបភាពទាំងអស់ទាក់ទងនឹងស្វាមី នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ទៀតផង៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Ady An 
Ady An 
Ady An និងស្វាមី
Ady An និងស្វាមី
Ady An និងស្វាមី
Ady An និងស្វាមី
Ady An និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]