ការ​ពពោះ​ ជា​ដំណាក់កាល​ដ៏​រំភើប​រីករាយ​របស់​ម៉ាក់​ៗ​ ហើយ​ក៏​ជា​ពេល​ដែល​រាងកាយ​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ដូច​គ្នា។ យ៉ាង​ណា​មិញ សម្រាប់​ម៉ាក់​ៗ​ដែល​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ឬ​ប្រភេទ​២ ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ជា​មុន​មាន​សារៈសំខាន់​ណាស់​ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ក៏​ដូចជា​បង្កើត​ផែនការ​របប​អាហារ​ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​សម្រាប់​រាងកាយ​។

ហេតុអ្វី​​ចាំបាច់​ត្រូវ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ នៅ​អំឡុង​ពេល​ព្យាយាម​យក​កូន និង​ក្រោយ​ពេល​មាន​ផ្ទៃ​ពោះ​​ថ្មី​ៗ ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​​កូន​ខូច​ទ្រង់ទ្រាយ​ពី​កំណើត។ ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​ម៉ាក់​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​នៅ​ពាក់​កណ្ដាល​ត្រី​មាស​ទី​២ និង​​មុន​ពេល​សម្រាល​ នោះ​អាច​ធ្វើ​ឲ្យ​​កូន​មាន​ទំហំធំ និង​ទម្ងន់​​ធ្ងន់​ជាង​ធម្មតា ដែល​អាច​ប៉ះពាល់​ដល់​ការ​សម្រាល​កូន​តាម​​ធម្មជាតិ​។ ចំណែក​ឯ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​ប្រឈម​នឹង​ជំងឺ​លើស​ឈាម​ដែល​បណ្ដាល​មក​ពី​ការ​មាន​ផ្ទៃពោះ ហើយ​បរិមាណ​ទឹក​ភ្លោះ​នឹង​មាន​ការ​កើន​ឡើង​ច្រើន​ជ្រុល​ថែម​ទៀត​ផង។

ស្ត្រី​ពពោះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ឬ​ប្រភេទ​២​គួរ​ញ៉ាំ​របប​អាហារ​អ្វី​ខ្លះ?

​​​អាហារ​ដែល​គួរ​ញ៉ាំ

  • បន្លែ​ចម្រុះ
  • គ្រាប់​ធញ្ញជាតិ ដូចជា​ស្រូវ​សាឡី អង្ក​សម្រូប ពោត​
  • ផ្លែឈើ​ស្រស់
  • ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប
  • សាច់​គ្មាន​ខ្លាញ់ និង​សាច់​ត្រី

ក្រៅ​ពី​របប​អាហារ​ទាំង​នេះ យើង​ក៏​ត្រូវ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​​ឲ្យ​បាន​ល្អ តាម​រយៈ​ការ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិចតួច​ឲ្យ​បាន​ញឹកញាប់ និង​បញ្ចូល​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​សម្រាប់​ស្ត្រី​ពពោះ​ដូចជា អាស៊ីដ​ហ្វូលិក ជាតិ​ដែក​ វីតាមីន​D និង​កាល់ស្យូម។

អាហារ​ដែល​គួរ​ជៀសវាង

  • ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង និង​ជក់​បារី
  • ជៀសវាង​ញ៉ាំ​​សាច់ ឬ​បន្លែ​ឆៅ
  • ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​លើស​ពី​២០០មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ
  • កាត់បន្ថយ​ការ​ញ៉ាំ​បង្អែម ឬ​របស់​ផ្អែម​
  • ជៀសវាង​ញ៉ាំ​ស្ករ​សិប្បនិម្មិត​ អំឡុង​ពេល​ពពោះ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]