ភ្នំពេញ៖ ពិតណាស់ កញ្ញា ស៊ីន យូប៊ីន បានសាងឈ្មោះលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ ហើយទទួលបានភាពល្បីល្បាញខ្លាំង។ជាពិសេស នាងជាតារាសម្ដែងមួយរូប ដែលមានសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ។ ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះ កាន់តែមមាញឹកនឹងការងារថតខ្សែភាពយន្តជាបន្តបន្ទាប់ផងដែរ។ 

យ៉ាងណាមិញ ទន្ទឹមនឹងជោគជ័យលើវិស័យសិល្បៈ ថ្មីៗនេះកញ្ញា ស៊ីន យូប៊ីន បានបង្ហាញមុខប្អូនស្រីបង្កើតខ្លួនមានឈ្មោះ ស៊ីន ជេននី ដែលកំពុងធ្វើឲ្យមហាជនជាច្រើនចាប់ភ្លឹកនឹងសម្រស់ប្អូនស្រីនាងគ្រប់ៗគ្នា។ លើសពីនេះទៅទៀត គេដឹងថាប្អូនស្រីតារារូបនេះ ក៏មានដុងសិល្បៈ និងសម្រស់មិនចាញ់បងស្រីប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មួយរយៈចុងក្រោយនេះ ប្អូនស្រីកញ្ញា ស៉ីន យូប៊ីន  ចាប់ផ្ដើមឈានជើងចូលសិល្បៈ ហើយមានផលិតករជាច្រើនបានទាក់ទងនាង ដើម្បីថតរឿង ថតស្ពត និងថតMVបទចម្រៀងជាដើម។ ហើយនេះ គេអាចនិយាយបានថា កញ្ញា ស៊ីន ជេននី ជាតារាពន្លកថ្មី ប៉ុន្តែអាចក្ដោបបានទីផ្សារសិល្បៈខ្លាំង ជាពិសេសមានហ្វេនចូលចិត្តតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ស៉ីន ជេននី និងកញ្ញា ស៉ីន យូប៊ីន
កញ្ញា ស៉ីន យូប៊ីន និងកញ្ញា ស៊ីន ជេននី
កញ្ញា ស៉ីន យូប៊ីន និងកញ្ញា ស៊ីន ជេននី
កញ្ញា ស៉ីន យូប៊ីន និងកញ្ញា ស៊ីន ជេននី
កញ្ញា ស៊ីន ជេននី
កញ្ញា ស៊ីន ជេននី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]