ភ្នំពេញ​៖ នៅថ្ងៃទី ២ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៧:៤៥ នាទីព្រឹក ម៉ោងនៅទីក្រុងភ្នំពេញ ជើងហោះហើរ KR751 ភ្នំពេញ-សឹង្ហបុរី របស់ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានឆាងជី នៅម៉ោង ១០:៣០ នាទីព្រឹក ម៉ោងនៅប្រទេសសឹង្ហបុរី។ នេះ​ជា​និមិត្តរូប​បញ្ជាក់ពីភាពជោគជ័យ​នៃ​ការ​សម្ពោធ​ជើង​ហោះហើរ​ថ្មី​របស់ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។ដើម្បីអបអរសាទរដំណើរកម្សាន្តលើកដំបូង បាហុនិការបានផ្តល់ជូនអ្នកដំណើរទាំងអស់នៅលើយន្តហោះជាមួយនឹងតុក្កតាដ៏គួរឱ្យស្រលាញ់ទុកជាវត្ថុអនុស្សាវរីយ៍។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាកាសយានដ្ឋាន ឆាងជី ដែលមានគោលដៅនៃការធ្វើដំណើររយៈពេលពីរម៉ោង បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់ពីយន្តហោះបានចុះចត អ្នកតំណាង និងបុគ្គលិកនៃក្រុមហ៊ុន Changi Airport Group (CAG) បានជូនអំណោយដល់អ្នកដំណើរដែលមកដល់ពីទីឆ្ងាយដោយម្នាក់ៗ បានទទួលនូវវត្ថុអនុស្សាវរីយ៍ និងសំបុត្រឥតគិតថ្លៃទៅកាន់ Hedge Maze នៅ Jewel Changi ។ពួកគេក៏បានធ្វើពិធីកាត់នំជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលទើបតែមកដល់ ដើម្បីអបអរសាទរការបើកជើងហោះហើរថ្មីផងដែរ។

លើសពីនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ អ្នកដំណើរទាំងអស់ដែលធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបុរីជាមួយក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េអាចទទួលបានប័ណ្ណកូបប៉ុនចំនួន ៥ ដុល្លារ (លុយសិង្ហបុរី)និងកាត Jewel Privilege ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃទិញទំនិញនៅតាមបណ្តាហាងនានាដែលចូលរួមពីព្រលានយន្តហោះ Jewel Changi Airport! ហើយគ្រាន់តែត្រូវបង្ហាញលិខិតឆ្លងដែននៅជាន់ទី ២ Jewel Concierge ជាមួយនឹងប័ណ្ណឡើងយន្តហោះ (boarding pass) របស់ ខេមបូឌា អ៊ែរវ៉េ អ្នកដំណើរទាំងអស់ក៏មានសិទ្ធិទទួលបានការបញ្ចុះតម្លៃ 10% លើអត្រាស្តង់ដាររបស់សំបុត្រចួលលេងនានារបស់ Canopy Park នៅជាន់ទី ៥ ផងដែរ។

តាមកាលវិភាគហោះហើរនៅខែធ្នូ របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េនឹងមានជើងហោះហើរពហុទីក្រុងពីភ្នំពេញ-សិង្ហបុរី-សៀមរាប-ភ្នំពេញ នៅថ្ងៃសុក្រ និងជើងហោះហើរត្រង់ពីភ្នំពេញទៅសិង្ហបុរីនៅថ្ងៃពុធ និងថ្ងៃអាទិត្យ។ នៅថ្ងៃដដែលបន្ទាប់ពីចាកចេញពីប្រទេសសឹង្ហបុរី ជើងហោះហើរ KR756 (សឹង្ហបុរី-សៀមរាប) ជើងហោះហើរត្រង់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ បន្ទាប់ពីចុះចតនៅខេត្តសៀមរាបអ្នកតំណាង និងបុគ្គលិកនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានស្វាគមន៍អ្នកដំណើរក្រុមទី១ មកពីប្រទេសសឹង្ហបុរី ជាមួយនឹងភួងផ្កាម្លិះ។

នៅម៉ោង ១៤:៤០ នាទី ជើងហោះហើរ KR802 បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ១៥:៣០ រសៀល។

មកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានសម្រេចសម្ពោធជើងហោះហើរថ្មីពីភ្នំពេញទៅសិង្ហបុរីដោយជោគជ័យ បន្ទាប់ពីមានផែនការ និងការរៀបចំយ៉ាងសកម្ម ជំនះឧបសគ្គ និងដោយមានការគាំទ្រយ៉ាងខ្លាំងពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) និងអាកាសយានដ្ឋាន ឆាងជី ។

ការចាប់ផ្តើមផ្លូវហោះហើរសិង្ហបុរីគឺជាផ្នែកមួយដ៏សំខាន់នៃគម្រោងដាក់ដំណើរការផ្លូវហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក្នុងការបង្កើតជើងហោះហើរហោះក្នុងរយៈវេលា ៥ ម៉ោងដោយយករាជធានីភ្នំពេញជាចំណុចគោល និងបន្តឆ្ពោះទៅដល់តំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលអនាគត។

នៅក្នុងកិច្ចសហប្រតិបត្តិការណ៏នេះ លោក Lim Ching Kiat នាយកគ្រប់គ្រងក្រុមហ៊ុនChangi Airport Group (CAG) នៃAir Hub Development បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ មកកាន់ ឆាងជី។ ចរាចរណ៍អ្នកដំណើររវាងប្រទេសសិង្ហបុរី និងកម្ពុជាមានការកើនឡើងជាលំដាប់ ហើយបច្ចុប្បន្នកំពុងស្ថិតនៅច្រើនជាង ៨០% នៃកម្រិតមុនកូវីដ។ សេវាកម្មហោះហើរថ្មីបីដងក្នុងមួយសប្តាហ៍នឹងផ្តល់ឱ្យអ្នកដំណើរនូវជម្រើសនៃការធ្វើដំណើរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។ CAG ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដើម្បីបង្កើនការហោះហើររបស់ខ្លួននៅ ឆាងជី ។

នៅថ្ងៃអនាគត ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីពង្រីកការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងពិភពលោក កសាងស្ពានរវាងកម្ពុជា និងសហគមន៍អន្តរជាតិ តាមរយៈការបើកជើងហោះហើរអន្តរជាតិបន្ថែមទៀត ឆ្ពោះទៅមុខដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក និងសម្រេចបាននូវចក្ខុវិស័យនៃការក្លាយជា នាមប័ណ្ណរបស់ជាតិខ្មែរ។

(ពេលវេលាហោះហើរទាំងអស់គឺជាម៉ោងក្នុងស្រុក សូមយោងទៅលើផែនការអនុវត្តជាក់ស្តែង)

អំពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) គឺជាទីភ្នាក់ងារអភិវឌ្ឍន៍ឈានមុខគេសម្រាប់វិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសសិង្ហបុរី។ រួមគ្នាជាមួយដៃគូឧស្សាហកម្ម និងសហគមន៍ យើងបង្កើតទេសភាពទេសចរណ៍សិង្ហបុរីប្រកបដោយថាមពល។ យើងនាំយកម៉ាកយីហោ Passion Made Possible មកកាន់ជីវិត ដោយបែងចែកប្រទេសសិង្ហបុរីជាគោលដៅដ៏រស់រវើក ដែលបំផុសគំនិតមនុស្សឱ្យចែករំលែក និងធ្វើឱ្យចំណង់ចំណូលចិត្តរបស់ពួកគេកាន់តែស៊ីជម្រៅ។

ពត័មានបន្ថែម: www.stb.gov.sg  or www.visitsingapore.com

ហ្វេសប៊ុក: https://facebook.com/STBsingapore 

https://www.linkedin.com/company/singapore-tourism-board/mycompany

www.cambodia-airways.com

ឬតាមរយៈលេខទូរសព្ទ(+855) 96 852 5555

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]