ថៃ៖ ក្រោយពី ខាងតុលាការបានសម្រេចឱ្យនៅក្រៅឃុំដល់តារាសម្ដែងស្រី Pinky Savika កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅនេះ បានធ្វើឲ្យមហាជនក៏ដូចជា ហ្វេនៗជាច្រើនមានភ្ញាក់ផ្អើលនិងរីករាយ ព្រមទាំងសង្ឃឹមថា តារាស្រីរូបនេះ អាចវិលត្រឡប់មកបង្ហាញស្នាដៃនៅក្នុងវិថីសិល្បៈ ដូចដើម។
យ៉ាងណាមិញ ថ្មីនេះ តាមរយៈប្រភពព័ត៌មានក្នុងស្រុកថៃ ក៏បានលើកឡើងថា នៅក្នុងជីវិតពិតមួយនេះ គឺតែងតែមានថ្ងៃស្អែក សម្រាប់ តារាស្រី Pinky Savika បន្ទាប់ពី នាងត្រូវបានដោះលែងពីព.ន្ធ.នាគា.រ និងបានត្រៀមវិលចូលវិស័យសិល្បៈវិញហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ការវិលត្រលប់មកវិញ សម្រាប់ការងារដំបូងរបស់នាង ក៏មានការបង្ហើបពីអ្នកយកព័ត៌មានដ៏ល្បីល្បាញ Tao TV Pool ដែលបានបង្ហាញតាមរយៈបណ្តាញ Instagram ផ្ទាល់ខ្លួនថា៖
គួររំឮកផងដែរថា កាលពីថ្ងៃមុននេះ ក៏មានអ្នកព័ត៌មានល្បីឈ្មោះដូចជា Anna បានបង្ហោះសារនៅលើហ្វេសប៊ុក និងបានបង្ហើបថា រឿងទាក់ទងនឹងការងាររបស់ Pinky អ្នកចាត់ការ ថាមិនហ៊ានទទួល មិនទាន់ហ៊ានមានសកម្មភាពអ្វីឡើយ ខណៈដែលបានត្រឹមតែប្រាប់ថា ជីវិតរបស់នាងនឹងបន្តទៅមុខទៀត ៕
ប្រភព៖ Thairath
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]