តៃវ៉ាន់៖ នៅថ្ងៃទី ៦ ខែធ្នូនេះ យោងតាមគេហទំព័រ ETtoday បានរាយការណ៍ថា លោក Koo Jun Yup (DJ Koo) កំពុងស្វែងរកទិញផ្ទះថ្មី បន្ទាប់ពី រូបលោកត្រូវបានចំអកពីអតីតស្វាមីរបស់ភរិយា តារាស្រី Barbie Hsu ។
ក្នុងនោះដែរ ខាងភ្នាក់ងារអចលនៈទ្រព្យបានឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀងប្រុសកូរ៉េរូបនេះ បានទៅមើលអាផាតមិនដ៏ប្រណិតមួយកន្លែង ដែលមានផ្ទៃដី ១២០ម៉ែត្រការ៉េ មានបន្ទប់ទទួលភ្ញៀវ២ បន្ទប់គេង២ បន្ទប់ទឹក១ និងមានយ៉រ។ ហើយអចលនទ្រព្យនេះ គឺនៅជិតផ្ទះ របស់ Barbie Hsu ក៏ដូចជាមានភាព ងាយស្រួល ក្នុងការផ្លាស់ទី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ដោយសារតែ អាផាតមិនមួយនេះ ត្រូវបានគេប្រើប្រាស់រួចហើយ ទើបតម្លៃលក់បច្ចុប្បន្នគឺ ប្រហែលប្រមាណ ៣០ លាន TWD (៩៨១០០០ ដុល្លារ)។ លើសពីនេះ តាមរយៈប្រភពបានឲ្យដឹងទៀតថា លោក Koo Jun Yup បានទិញផ្ទះ ដោយបង់រំលស់ និងបានបង់ ៣០ភាគរយ ប្រហែល ១០លាន TWD (៣២៧០០០ ដុល្លារ)៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]