អេហ្ស៉ីប៖ ប្រិយមិត្តដែលនិយមតាមដានសកម្មភាពរបស់វិស័យប្រកួតបវរកញ្ញាប្រាកដជាបានដឹងហើយថា កាលពីថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០២២ Miss Eco Teen Cambodia 2022 កញ្ញា ប៉ុនរ៉ែន ធារីកា បានចេញដំណើរហោះពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសអេហ្ស៉ីប ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Eco Teen International ជាមួយបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗ។
ពិតណាស់ បច្ចុប្បន្នកញ្ញា ប៉ុនរ៉ែន ធារីកា កំពុងនៅប្រទេសអេហ្ស៉ីបចូលរួមសកម្មភាពជាមួយនឹងកម្មវិធី Miss Eco Teen International មុននឹងឈានដល់វគ្គប្រកួតបឋម និងវគ្គប្រកួតផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។ ពិតណាស់បើទោះបីជាយុវតីរូបនេះវ័យក្មេង ប៉ុន្តែនាងមានភាពក្លាហាន មានសមត្ថភាពពិតប្រាកដ បូករួមនឹងអត្តចរិតល្អ ហើយមានសម្រស់ស្អាតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង អ្វីដែលតែគួរឲ្យចាប់អារម្មណ៍ ហើយអត់សរសើរមិនបាននោះ ក្នុងអំឡុងពេលប្រកួត ជារៀងរាល់ថ្ងៃកញ្ញា ប៉ុនរ៉ែន ធារីកា បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ហើយស្លៀកឈុតសម្លៀកបំពាក់ថ្មីប្លែកជានិច្ច។ ជាពិសេស នាងស្លៀកឈុតមួយណាក៏មើលទៅសាកសមនឹងនាង ហើយជួយបង្កើនសម្រស់នាងឲ្យស្រស់សោភាថែមមួយកម្រិតទៀតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]