ភ្នំពេញ៖ ដើម្បីជាការស្វាគមន៍ និងអបអរសាទរឆ្នាំថ្មី ២០២៣ ខាងមុខនេះ ធនាគារ ABA ដែលជាធនាគារពាណិជ្ជ និងជាធនាគារឌីជីថលធំជាងគេនៅកម្ពុជា បានផ្តល់ជូនសម្រាប់អតិថិជនរបស់ខ្លួន ដោយការបង្កើនការប្រាក់ខ្ពស់ជាងមុន សម្រាប់គណនីបញ្ញើកាលកំណត់នៅ ABA ជាប្រាក់រៀល ពី ៧.៧៧% ទៅ ៩% ក្នុងមួយឆ្នាំ។
ការផ្តល់ជូនដ៏ពិសេសនេះពី ABA គឺដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកល ២០២៣ ខាងមុខ ក៏ដូចជាលើកកម្ពស់ការសន្សំជាប្រាក់រៀលរបស់អតិថិជនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា ការប្រាក់ ៩% ក្នុងមួយឆ្នាំ គឺមានផ្ដល់ជូនសម្រាប់តែការបើកគណនីបញ្ញើកាលកំណត់ ABA ជាប្រាក់រៀល នៅតាមបញ្ជរសាខាតែប៉ុណ្ណោះ។ ចំណែកឯការបើកគណនីបញ្ញើកាលកំណត់តាមទូរស័ព្ទដៃ ក៏ទទួលបានអត្រាការប្រាក់ខ្ពស់ផងដែរ គឺរហូតទៅដល់ ៨% ក្នុងមួយឆ្នាំ ដោយអតិថិជនអាចបើកបានយ៉ាងងាយស្រួលតាមកម្មវិធី ABA Mobile។
ឥឡូវនេះអតិថិជន អាចចាប់ផ្ដើមសន្សំជាមួយគណនីបញ្ញើកាលកំណត់ ABA ដោយអញ្ជើញទៅសាខា ឬបើកគណនីបញ្ញើកាលកំណត់តាមទូរស័ព្ទក្នុង ABA Mobile ដោយគ្រាន់តែចុចពីរបីប៉ក់ដូចខាងក្រោមនេះ៖
- បើកកម្មវិធី ABA Mobile ហើយចុច
បើកគណនីថ្មី
- ជ្រើសរើសគណនីបញ្ញើមានកាលកំណត់
- ជ្រើសរើសគណនីសន្សំជាប្រាក់រៀល
ជាគណនីប្រភពសម្រាប់បញ្ញើកាលកំណត់
- ដាក់ចំនួនទឹកប្រាក់
ហើយជ្រើសរើសជម្រើសទូទាត់ការប្រាក់ជាការស្រេច។
សម្រាប់អតិថិជនដែលមិនទាន់មានគណនី ABA អាចដោនឡូតកម្មវិធី ABA Mobile ហើយបើកគណនី ABA ដំបូងភ្លាមៗថ្ងៃនេះ ដោយមិនចាំបាច់អញ្ជើញមកសាខាធនាគារឡើយ! ដឹងបន្ថែម ទីនេះ។
ប្រសិនបើមានសំណួរ ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ សូមចូលទៅទំព័រ គណនីកាលកំណត់ ឬទំនាក់ទំនងមកប្រធានទំនាក់ទំនងអតិថិជន ដោយផ្ញើអ៊ីមែលទៅកាន់ info(at)ababank.com ឬទូរស័ព្ទមកមជ្ឈមណ្ឌលទំនាក់ ABA តាមរយៈលេខ 1 800 203 203 ដែលរង់ចាំបម្រើលោកអ្នក 24/7៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]