ថៃ៖ អាចនិយាយបានថា ជាមួយនឹងដំណឹងដ៏រីករាយពីការរៀបការ របស់ តារាស្រី Patricia និងគូស្នេហ៍ បានធ្វើឲ្យហ្វេនកាន់តែចាប់អារម្មណ៍ពីសកម្មភាពរបស់អ្នកទាំងពីរ ជាពិសេស ខណៈដែលថ្ងៃមង្គលរបស់ពួកគេ នឹងរៀបចំនៅក្នុងខែធ្នូនេះ តែម្ដង។
យ៉ាងណាមិញ ក្រៅពីរឿងដ៏រំភើបមួយនេះហើយ តារាស្រីរូបនេះ នៅតែទាញយកចិត្តពីទស្សនិកជនជាច្រើននៅលើបណ្ដាញសង្គម បន្ទាប់ពីបានបង្ហាញខ្លួនជាមួយនឹងរូបភាពថ្មីប៉ុន្មានសន្លឹក ដោយនៅក្នុងនោះដែរ Patricia បានតុបតែងខ្លួនយ៉ាងទាន់សម័យ អាវបែបរលុងធំ រួមទាំងស្លៀកសំពត់ខ្លី និងលេងស្ទាយ៍សក់ទាក់ទាញ សមទៅនឹងការបញ្ចេញសម្រស់ទាំងមូល ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ បណ្ដាអ្នកគាំទ្រ ពិតជាបង្ហាញពីការពេញចិត្ត និងសរសើរចំពោះការលេងខ្លួនរបស់នាង ប្រើស្ទាយ៍បែបនារីវ័យក្មេងដ៏ពេញនិយម ស្របពេលដែលជិតក្លាយជាកូនក្រមុំរបស់មនុស្សជាទីស្រលាញ់របស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]