ភ្នំពេញ៖ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២
● McLaren មានជំនាញក្នុងផ្នែកវិស្វកម្មទម្ងន់ស្រាល និងបច្ចេកវិទ្យារថយន្តប្រណាំងដែលប្រមូលផ្តុំ ទៅក្នុងរថយន្តអគ្គិសនីទំនើបជំនាន់ក្រោយ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស● Artura បានបង្ហាញខ្លួននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យា McLaren នាទីក្រុង Woking ប្រទេស អង់គ្លេស និងបង្ហាញខ្លួនជាមួយអ្នកបើកបររថយន្តប្រណាំង Formula 1 របស់ McLaren គឺលោក Daniel Ricciardo
● McLaren Artura គឺជារថយន្តស៊េរីទំនើបប្រើប្រាស់បច្ចេកវិទ្យា Hybrid ដំបូងរបស់ក្រុមហ៊ុន
● អាចបើកបររយៈចម្ងាយ 30 គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង - ដែលជាសមត្ថភាព បើកបរគ្រប់ទីកន្លែងតាមបណ្តាទីក្រុងនានា ដោយគ្មានការបំភាយឧស្ម័ន
● ជាកំពូលរថយន្តរបស់ McLaren ដំបូងគេដែលប្រើស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មីទាំងអស់ ដែលរចនាឡើងដោយក្រុមហ៊ុនផ្ទាល់ និងសម្រាប់អនាគត នៃ ម៉ូឌែល អគ្គិសនីរបស់ម៉ាកសញ្ញាមួយនេះ គឺមានរយៈពេលបួនទសវត្សរ៍បន្ទាប់ពី McLaren បានបង្ហាញ តួកាបូនសរសៃ ដំបូងរបស់ខ្លួន។
● ការបង្ហាញខ្លួនរបស់ Artura ស្របពេលជាមួយនឹងខួបនៃការផលិតកំពូលរថយន្តទំនើបមួយទសវត្សរ៍
● ក្រុមហ៊ុនរថយន្តទំនើបម៉ាក McLaren Automotive ថ្ងៃនេះបានបង្ហាញនូវរថយន្តម៉ាក McLaren Artura ដែលជារថយន្តទំនើបបំពាក់បច្ចេកវិទ្យា Hybrid ដែលមានសមត្ថភាព ខ្ពស់ជំនាន់ក្រោយរបស់ ខ្លួន។
រថយន្ត McLaren Artura បានបង្ហាញខ្លួនទៅដល់ពិភពលោកតាមបែបឌីជីថល ដ៏អស្ចារ្យដែលចេញមកពីទី ស្នាក់ការកណ្តាលរបស់ខ្លួន អមនឹងវត្តមានអ្នកបើកបររថយន្តប្រណាំង Formula 1 ថ្មីរបស់ McLaren គឺលោក Daniel Ricciardo ។
Artura ថ្មីទាំងស្រុងនេះ គឺជារថយន្តស៊េរីទំនើបបំពាក់បច្ចេកវិទ្យា Hybrid ដែលមានប្រសិទ្ធភាពខ្ពស់ដំបូង បង្អស់របស់ក្រុមហ៊ុន និងជាកូនសោចាក់បើកទំព័រសករាជថ្មីនៃរថយន្តអគ្គិសនីគ្រប់ម៉ូឌែលក្រោយៗរបស់ McLaren ។
ជាមួយនឹងស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មី ជាឆ្អឹងខ្នងសំខាន់ សម្រាប់ Artura ដែលជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តរបស់ McLaren ក្នុងវិស្វកម្មទម្ងន់ស្រាល ដើម្បីផ្តល់នូវ កម្រិតដ៏អស្ចារ្យនៃការប្រើប្រាស់ និងការចូលរួមដ៏គួរឱ្យរំភើប ខណៈពេលដែលដំណើរការដោយប្រព័ន្ធ Hybrid powertrain ថ្មីដែលមានលក្ខណៈពិសេសនៃម៉ាស៊ីន V6 ។
ការរចនារថយន្តទំនើបដ៏អស្ចារ្យទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ សិល្បៈផ្នែកវិស្វកម្មនៅក្រោមស្បែកនៃរថយន្ត Artura ត្រូវបានបំពេញបន្ថែមដោយ ការរចនាផ្នែកខាងក្រៅរបស់ វា។
ផ្នែកខាងមុខទាប និងកម្ពស់ខ្ពស់នៅផ្នែកខាងក្រោយ គឺជារថយន្តទំនើបបែបស្ព័រដ៏ល្អឥតខ្ចោះ ជាមួយនឹងទ្វារ Dihedral ដែលជាអត្តសញ្ញាណរបស់ McLaren បើកចូលទៅជិតតួ និងកញ្ចក់ដែលបត់ចូលកាន់តែអឹប ណែន។ វាជាជំហរយ៉ាងរឹងមាំសម្រាប់ពង្រឹងបន្ថែមទៅលើរថយន្ត Artura ដែលមានតួរខ្លី និងកម្ពស់ទាប។
ឥទ្ធិពលជារួមផ្តល់ឱ្យ Artura នូវរូបរាង 'បែបតូចច្រឡឹងដ៏ទាក់ទាញ' ដែលបង្ហាញពីការវិវត្តន៍នៃ វិធីសាស្រ្ត រចនារថយន្តរបស់ McLaren ដែលឃើញនៅក្នុងម៉ូឌែលថ្មីៗ។ រាងតូចច្រឡឹង តាមបែបផែនបច្ចេកទេសគ្រឿងបង្គុំដ៏សាមញ្ញ មានតែខ្សែដំណរតួរ និងបន្ទះដំណរភ្ជាប់បន្តិចបន្តួច។
រូបរាងរបស់ Artura ត្រូវបានឆ្លាក់ឡើងដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងគ្រប់គ្រងលំហូរជ្រែកខ្យល់បានល្អ ផ្តល់ភាពត្រជាក់ដល់រថយន្ត ដែលស្របតាមគោលការណ៍រចនារបស់ McLaren ' Everything for reason ' ។
នៅផ្នែកខាងក្នុង អ្នកបើកបរនឹងឃើញថា Artura កាន់តែពិសេស ដោយកាប៊ីនរថយន្តស្ថិតនៅចំកណ្តាល ក្តោបព័ទ្ធជុំវិញអ្នកបើកប។
ចំណុច Ergonomics ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន។ ហេតុដូច្នេះហើយ ដៃចង្កូតត្រូវរក្សាឱ្យដាច់ពីកុងតាក់ ដែលមិនចាំបាច់ ហើយអ្នកបើកបរអាចកែសម្រួលរបៀបបើកបរដោយមិនចាំបាច់ដកដៃចេញពីចង្កូត ដោយរក្សា ឱ្យពួកគេភ្ជាប់យ៉ាងពេញលេញទៅនឹងបទពិសោធន៍នៃការបើកបរ។
ប្រព័ន្ធ infotainment និងការតភ្ជាប់ជាមួយរថយន្ត McLaren ថ្មីទាំងអស់នេះមានប្រើប្រាស់ ដោយអេក្រង់ គុណភាពខ្ពស់ បង្ហាញព័ត៌មានច្បាស់លាស់ចំនួនពីរ។ Artura ក៏មានបំពាក់នូវបច្ចេកវិទ្យា ប៊្លូធូសរលកសញ្ញា ទាបសម្រាប់រថយន្ត ដែលអាចចាប់បាននៅពេលដែលម្ចាស់រថយន្តកំពុង ធ្វើដំណើរឆ្ពោះទៅកាន់ Artura ហើយរថយន្តនឹងផ្តល់ការស្វាគមន៍ ទៅកាន់ម្ចាស់។ នេះរាប់បញ្ចូលទាំងភ្លើង ' Hidden-Until-Lit ' នៅក្នុងទ្វារ ដែលដើរតួជាសញ្ញាប្រាប់អ្នកប្រើប្រាស់ដែលចង់បើកបរនៅពេលយប់។
នៅខាងក្នុង Artura អ្នកបើកបរអាចជ្រើសរើសរបៀបឲ្យរថយន្តផ្លាស់ប្តូរទម្រង់នៃការបើកបរចំនួន 4 រួមទាំង E-mode សម្រាប់ការបើកបរក្នុងរយៈចម្ងាយ 30 គីឡូម៉ែត្រ ដោយមិនបញ្ចេញការបំភាយឧស្មន័ចេញពីម៉ាស៊ីន ពោលគឺ ដំណើរការដោយថាមពលអគ្គិសនីទាំងស្រុង។
មុខងារ Comfort សន្សំសំចៃបើកបរបានឆ្ងាយ និងប្រសិទ្ធភាពខ្ពស់ ដោយម៉ាស៊ីនចំហេះនឹងធ្វើការបិទដំណើរ ការដោយស្វ័យប្រវត្តិ ពេលបើកបរក្រោម 40 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឈប់ និងចាប់ផ្តើមបញ្ឆេះឡើងវិញ ស្វ័យប្រវត្តពេលមានតម្រូវការល្បឿននៅពេលចាំបាច់។
ចំពោះការបើកបរនៅក្នុងទម្រង់ Sport និង Track ថាមពលអគ្គិសនីត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុង លក្ខណៈកាន់តែខ្លាំងក្លាសម្រាប់ជំនួយដល់សន្ទុះនៃការបង្កើនល្បឿនឲ្យកាន់តែមានប្រសិទ្ធភាព ហើយប្រព័ន្ធជើង ក្រោម បច្ចេកវិទ្យាទប់លំនឹងរថយន្ត នឹងផ្លាស់ប្តូរតាមការចង់បានរបស់អ្នកប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ ឬអាកាស ធាតុផ្សេងៗ។
Powertrain និងសមត្ថភាពថ្ម
Artura ត្រូវបានគាំទ្រដោយបច្ចេកវិទ្យាអគ្គិសនីរបស់ McLaren នៃវិស្វកម្មទម្ងន់ស្រាលទំនើប ដែលជំនួយ ក្នុងការជាន់ហ្គែរបង្កើនល្បឿនរថយន្តកាន់តែលឿន ការបំភាយឧស្ម័នទាប និងអាចដំណើរការក្នុងរបៀប EV ទាំងស្រុងសម្រាប់ការធ្វើដំណើរគ្មានការបំភាយឧស្ម័នរហូតដល់រយៈចម្ងាយ 30 គីឡូម៉ែត្រ។
ក្នុងនាមជាម៉ូឌែលថ្មីទាំងស្រុង Artura បានបង្ហាញដល់អ្នករចនា និងវិស្វកររបស់ McLaren នូវឱកាសក្នុង ការច្នៃប្រឌិត ដែលសំខាន់ក្នុងចំនោមវិធីទាំងនេះគឺរបៀបរក្សាសមត្ថភាពផ្នែកវិស្វកម្មទម្ងន់ស្រាលរបស់ McLaren នៅពេលបន្ថែមធាតុថាមពលអគ្គិសនី Hybrid រួមទាំង E-motor និងកញ្ចប់ថ្ម។
Artura ត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពសាកអគ្គិសនីផង និងសាំងផង (PHEV) ហើយអាចសាក បានដល់កម្រិត 80 ភាគរយក្នុងរយៈពេលត្រឹមតែ 2.5 ម៉ោងប៉ុណ្ណោះ។
ថ្មរបស់រថយន្តនេះក៏អាចប្រមូលថាមពលបញ្ចូលថ្មពីម៉ាស៊ីនចំហេះកំឡុងពេលបើកបរ និងបត់បែបតាមរបៀប បើកបរដែលបានជ្រើសរើស។
ការច្នៃប្រឌិតសាក់ស៊ី (តួរថយន្ត)
Artura គឺជារថយន្តទំនើបដំបូងគេរបស់ McLaren ដែលមានស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មីនៅស្នូលឆ្អឹងខ្នងរបស់វា។
រចនា និងផលិតនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា McLaren Composites (MCTC) ក្នុងតំបន់ Sheffield ដែលត្រូវបានបើកសម្ពោធក្រោមអធិបតីរបស់ Duke និង Duchess of Cambridge ក្នុងឆ្នាំ 2018 MCLA បានកំណត់ស្តង់ដារថ្មីសម្រាប់ការរចនាតួរថយន្តទំនើបរបស់ McLaren ។
ធ្វើឱ្យប្រសើរសម្រាប់កម្មវិធី Hybrid ដែលមានប្រសិទ្ធភាពខ្ពស់ MCLA រួមបញ្ចូលនូវផ្នែកថ្មតាមតម្រូវការ និងណែនាំស្ថាបត្យកម្មអគ្គិសនី Ethernet ដែលមានមូលដ្ឋានលើដែនដែលកាត់បន្ថយការភ្ជាប់ខ្សែបាន 25 ភាគរយខណៈពេលដែលអាចង្កើនល្បឿននៃការបញ្ជូនទិន្នន័យ។
គ្រប់រថយន្ត Artura មានភ្ជាប់មកជាមួយការធានារថយន្តរយៈពេល 5 ឆ្នាំ ការធានាថ្មរយៈពេល 6 ឆ្នាំ និងការធានាលើតួរថយន្តរយៈពេល 10 ឆ្នាំ។
ការបញ្ជាទិញជាមុនសម្រាប់ McLaren Artura ឥឡូវនេះកំពុងត្រូវបានយកទៅលក់នៅអាគាតាំងបង្ហាញរបស់ McLaren ជាមួយនឹងការដឹកជញ្ជូនលើកដំបូងដល់អតិថិជនដែលរំពឹងទុកនៅក្នុងត្រីមាសទី 3 នៃឆ្នាំនេះ។
សម្រាប់ព័ត៌មានបន្ថែម
Tith Somphors
Sale Supervisor - McLaren Phnom Penh
+855 95 666 500
McLaren Automotive unveils ground-breaking all-new high-performance hybrid lightweight Artura supercar
01 December 2022
● McLaren’s expertise in super-lightweight engineering and racing technology concentrated into next-generation electrified supercar
● Artura revealed in showcase broadcast from the McLaren Technology Centre in Woking, England and featuring McLaren’s Formula 1 driver Daniel Ricciardo
● McLaren Artura is the company’s first series production hybrid supercar
● 30km* pure electric range – capable of zero-emissions driving to cover most urban journeys
● First McLaren supercar to use the all-new, in-house designed, developed and manufactured McLaren Carbon Lightweight Architecture (MCLA) architecture designed for the brand’s electrified future, exactly four decades after McLaren unveiled its first carbon fibre chassis
● Artura launch coincides with anniversary of a decade of supercar production
● Luxury supercar company McLaren Automotive has today revealed the McLaren Artura, its next generation high-performance hybrid supercar.
The McLaren Artura was revealed to the world in a spectacular digital launch coming from its global headquarters featuring McLaren’s new Formula 1 driver Daniel Ricciardo.
The all-new Artura is the company’s first high-performance hybrid series supercar and opens a new era for electrification across the McLaren range.
With the new McLaren Carbon Lightweight Architecture (MCLA) at its core, the Artura is testament to McLaren’s commitment to super-lightweight engineering to deliver outstanding levels of thrilling performance and engagement while powered by an all-new hybrid powertrain that features a brand new V6 engine.
“Every drop of McLaren’s experience and expertise has been poured into the Artura. Our all-new, high-performance hybrid delivers all of the performance, driver engagement and dynamic excellence for which McLaren is renowned, with the additional benefit of electric driving capability.
“The introduction of the Artura is a landmark moment – not only for McLaren, or for our customers who will enjoy this car on every emotional level and for the supercar market but also for the wider sector as we demonstrate that lightweight engineering and electrification must go hand-in-hand to deliver agile performance and driver engagement as part of an electrified future.”
Mike Flewitt, Chief Executive Officer, McLaren Automotive
Sleek supercar design inside and out
The engineering artistry beneath the Artura’s skin is complemented by its exterior design.
The low-nose and high-tail stance is pure supercar with the drama underlined by McLaren’s signature dihedral doors – which open closer to the body and house mirrors that fold in more tightly. It is a stance further enhanced by the Artura’s short wheelbase and low stance.
The overall effect gives the Artura a ‘shrink-wrapped’ appearance, evolving a McLaren design approach seen in recent models to a new level.
The lithe, technical sculpture has only minimal body shut lines and panel joints.
The shape of the Artura, sculpted to optimise performance and manage airflow for aerodynamic performance and cooling, is driven by the McLaren design principle of ‘everything for a reason’ that is in evidence throughout the car.
Inside, occupants will find the Artura is no less of a revolution, with the cockpit centred more than ever around the driver.
Ergonomics have been carefully thought through. Consequently, the steering wheel is kept clear of unnecessary switches and the driver is able to adjust driving modes without taking their hands away from the wheel, keeping them fully connected to the driving experience.
An all-new McLaren infotainment and connectivity system utilises two high-definition screens. The Artura also features a Bluetooth low-energy vehicle key which detects when the driver is heading towards the vehicle and powers up to welcome occupants. This includes ambient, ‘hidden-until-lit’ lighting in the doors, which act like beacons to occupants about to drive at night.
Once inside the Artura, a driver can choose from four Powertrain modes, including an E-mode for up to 30km* of emissions-free, electric-only driving.
Comfort mode maximises range and efficiency, with the combustion engine shut off under 40km/h using an extended stop and start mode that is phased in for greater speed and power requirements.
In Sport and Track modes, however, the electric power is deployed in an increasingly aggressive manner for low-end response and acceleration. The handling mode choices adjust damper firmness and the degree of Electronic Stability Control intervention to suit driver preference and weather and road conditions.
Powertrain and battery capabilities
The Artura is underpinned by McLaren’s philosophy of super-lightweight engineering, with electrification now bringing the additional benefits of even faster throttle response, lower emissions and being able to run in pure EV mode for emissions-free journeys of up to 30km.*
Being entirely new, Artura presented McLaren’s designers and engineers with opportunities to innovate, chief among these being how to preserve McLaren’s super-lightweight engineering prowess when adding hybrid powertrain elements including an E-motor and battery pack.
The Artura is designed with full plug-in hybrid (PHEV) capability and can be charged to an 80 per cent charge level in just 2.5 hours.
The batteries can also harvest recharging power from the combustion engine during driving and tailored to the driving mode selected.
Innovative chassis
The Artura is the first supercar to have the new McLaren Carbon Lightweight Architecture (MCLA) at its core.
Designed and manufactured at the McLaren Composites Technology Centre (MCTC) in the Sheffield region, which was opened by the Duke and Duchess of Cambridge in 2018, the MCLA sets a new standard for McLaren’s advanced chassis design.
Optimised for high-performance hybrid applications, MCLA includes a bespoke battery compartment and introduces a ground-breaking domain-based ethernet electrical architecture which reduces cabling by 25 per cent while speeding up data transmission.
Every Artura comes with a five-year vehicle warranty, a six-year battery warranty and 10-year body warranty.
Advance orders for the all-new McLaren Artura are now being taken at McLaren retailers with first deliveries to customers expected in Q3 of this year.
Ends
About McLaren Automotive:
McLaren Automotive is a creator of luxury, high-performance supercars.
Every vehicle is hand-assembled at the McLaren Production Centre (MPC) in Woking, Surrey, England.
Launched in 2010, the company is now the largest part of the McLaren Group.
The company’s product portfolio of GT, Supercar, Motorsport and Ultimate models are retailed through over 85 retailers in 40 markets around the world.
McLaren is a pioneer that continuously pushes the boundaries. In 1981, it introduced lightweight and strong carbon fibre chassis into Formula 1 with the McLaren MP4/1.
Then in 1993 it designed and built the McLaren F1 road car - the company has not built a car without a carbon fibre chassis since. As part of the Ultimate Series, McLaren was the first to deliver a hybrid hypercar, the McLaren P1™.
In 2020, McLaren launched the 765LT. In addition, it unveiled the all-new lightweight architecture innovated and manufactured at the £50m McLaren Composites Technology Centre opened in the Sheffield region in the North of England that will underpin the next decade of McLaren’s electrified future.
To support the development, engineering and manufacture of its range of innovative supercars, McLaren Automotive partners with world leading companies to provide specialist expertise, technology and solutions. These include AkzoNobel, Ashurst, Dell Technologies, Gulf, Pirelli, Richard Mille and Tumi.
McLaren Group:
The McLaren Group is a global leader in luxury automotive and technology and comprises three businesses: Automotive, Racing and Applied.
Further information:
Tith Somphors Sales Supervisor – McLaren Phnom Penh +855 95 666 500
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]