ភ្នំពេញ៖ ជឿថាប្រិយមិត្តច្បាស់ជាស្គាល់ តារាស្រីវ័យក្មេង កែវ ទិត្យផល្លី ដោយនាងមានសមត្ថភាពសិល្បៈ អាចច្រៀងរាំ និងសម្ដែងបានទៀតផង។ ហើយបច្ចុប្បន្ន នាងកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសមានទទួលបានការងារច្រើនជាបន្តបន្ទាប់។ហើយនាងតូចរូបនេះ អាចចេះរកលុយតាំងពីតូច តាមរយៈការងារសិល្បៈផងដែរ។ 

យ៉ាងណាមិញ បើទោះបីនាងទទួលការងារច្រៀង ឬសម្ដែង ហើយមានភាពមមាញឹកជាមួយការថតយ៉ាងណាក្ដី ក៏កុមារី កែវ ទិត្យផ្លីនៅតែបន្តខិតខំប្រឹងប្រែងរៀនសូត្រ មិនបោះបង់ការសិក្សាឡើយ។ ហើយគេដឹងថា នាងតូចរូបនេះឆ្លាត ហើយថែមទាំងរៀនពូកែទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះតារាចម្រៀង និងតារាសម្ដែង កែវ ទិត្យផល្លី បានបង្ហោះរូបភាពបង្ហាញពីលទ្ធផលដែលខ្លួនទទួលបានពីការខិតខំសិក្សា។ ដោយនាងទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆមាសទី២ក្នុងឆ្នាំ ២០២១-២០២២។ មិនតែប៉ុណ្ណោះ ការសិក្សាផ្នែកភាសាបរទេសនាងក៏ទទួលបានលទ្ធផលល្អទៀតផង។ ក្នុងនោះដែរ នាងក៏បានបង្ហាញឲ្យដឹងថា ប្អូនប្រុសបង្កើតក៏រៀនពូកែ និងបានលទ្ធផលល្អមិនចាញ់នាងឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី និងប្អូនប្រុស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]