ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីក្លាយជាដៃគូទូរគមនាគមន៍ផ្តាច់មុខរបស់កម្មវិធី Campus. ដែលជាកម្មវិធីទូរស័ព្ទសម្រាប់និស្សិត និងសាកលវិទ្យាល័យនានា។
កម្មវិធី Campus. គឺជាសមិទ្ធិផលមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Wonderpass Technology ដែលផ្តល់ជូននូវបច្ចេកវិទ្យាសំបុត្រអេឡិកត្រូនិក និងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីផ្តល់ឲ្យយុវជនកម្ពុជានូវបទពិសោធន៍ថ្មី និងចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនដែលមាននៅជុំវិញខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំហានដំបូងនៃកិច្ចសហការមួយនេះ នឹងផ្តោតសំខាន់ទៅលើនិស្សិតចំនួន 25,000 នាក់ ដែលបានចូលរួមជាមួយនឹងកម្មវិធី Campus. by Wonderpass រួចជាស្រេច ដោយមានផ្តោតសំខាន់ទៅលើការលើកកម្ពស់អំពីរបៀបរស់នៅបែបឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការរៀបចំជិវិតក្រោយពេលបញ្ចប់ការសិក្សា។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីក្តីសោមនស្ស ចំពោះកិច្ចសហការមួយនេះ។
លោក Frederic H. Proulx នាយកក្រុមហ៊ុន Wonderpass Technology និងជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មកាណាដា (Canadian Chamber of Commerce) បានមានប្រសាសន៍ថា៖
កិច្ចសហការមួយនេះ
បានពាំនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។
ស្តង់របស់ក្រុមហ៊ុន
Smart
Axiata នឹងមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យ
ដោយជាដំបូងនឹងមានបុគ្គលិកសំរាប់សេវាកម្មនានា ហើយនិងមានគម្រោងបំពាក់នូវប្រព័ន្ធម៉ាស៊ីនឆ្លាតវៃសំរាប់អតិថិជនប្រើប្រាស់
ដោយខ្លួនឯងបាន។ សំរាប់និស្សិតដែលកំពុងប្រើប្រាស់សេវាកម្ម Smart
នឹងទទួលបាននូវការផ្តល់ជូនផ្សេងៗ រួមមាន កញ្ចប់ស្មាតអ៊ែតហូម (Smart@Home) ពិសេសការបញ្ចុះតម្លៃលើសំបុត្រកុន ឧបករណ៍ទំនើប និងគ្រឿងបន្លាស់ផ្សេងៗនៅ Smart
Shops
និងអត្ថប្រយោជន៍ផ្សេងទៀត នៅក្នុងជំហានបន្ទាប់នៃកិច្ចសហការមួយនេះ។ សំរាប់និស្សិត
ដែលមានបំណងចង់ផ្លាស់ប្តូរទៅប្រើប្រាស់សេវាកម្ម Smart ក៏នឹងទទួលបានស៊ីមកាតមួយដោយឥតគិតថ្លៃមួយផងដែរបន្ថែមលើអត្ថប្រយោជន៍ដែលមាន។
ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងការលើកកម្ពស់់ការរស់នៅបែបឌីជីថល Smart Axiata តែងតែផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរទៅកាន់ឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងទស្សនវិស័យក្នុងការក្លាយខ្លួនជាជ័យលាភីឌីជីថលរបស់កម្ពុជា ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំក្នុងការកែលម្អដំណើរការឌីជីថល ដើម្បីទទួលបាននូវផលប្រយោជន៍សេដ្ឋកិច្ច និងប្រសិទ្ធភាពកាន់តែល្អជាងមុន សម្រាប់អតិថិជននៅកម្ពុជាទាំងអស់៕
សម្រាប់ព័ត៌មានបន្ថែម និងដំណឹងថ្មីៗពី Smart Axiata សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/km/ ឬផេកហ្វេសបុកជាផ្លូវការ https://www.facebook.com/SmartAxiata។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]