ថៃ៖ សម្រាប់ បវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand International 2022 នាង Engfa Waraha កំពុងតែកសាងកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេស បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែរំភើប ក៏ដូចជាបានកោតសរសើរពីសម្រស់ និងភាពគួរឲ្យស្រលាញ់របស់នាង។

តែទោះជាយ៉ាងណាក្ដី ស្របពេលទាំងមានការសរសើរនេះ Engfa ក៏បានឆ្លងកាត់ការសាកល្បងជីវិត ជួបប្រទះទាំងការរិះ.គ.ន់ ការ.ប្រ.មា.ថ ការគំ.រា.ម.កំ.ហែ.ង និងការរិះគ.ន់ផ្សេងៗទៀត នៅក្នុងពិភពសង្គមអនឡាញ ជាពិសេស នៅក្នុង​ចំណោម​ការ​សាទរ​ ដែលរូបនាង​ស្ថិត​ក្នុង​ Top ១០០ ដែលជានារី​មាន​មុខ​ស្អាត​បំផុត​ក្នុង​ពិភពលោក ហើយរូបនាងក៏បាន​រក​ឃើញ ​ពាក្យ​ប្រ.មា.ថ ដែលធ្វើឲ្យនាងមិនអាចនៅស្ងៀមបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Engfa Waraha បានបង្ហោះសារតាមរយៈទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនថា៖

Engfa

យ៉ាងណាមិញ តាមរយៈនេះ បណ្ដាអ្នក​គាំទ្ររបស់នាង ក៏បានចូលមក​បញ្ចេញ​មតិ​ពេញចិត្ត និងគាំទ្រទៅលើការបង្ហាញសាររបស់នាង ខណៈដែលមានការលើកឡើងថា តម្លៃ​មនុស្ស​អាស្រ័យ​លើ​លទ្ធផល​ការងារ ផងដែរ៕

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Engfa
Engfa
Engfa
Engfa
Engfa
Engfa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]