បរទេស៖ ជាការពិតណាស់ ហ្វេនៗជាច្រើន ប្រាកដជាបានស្គាល់កំពូលកីឡាបាល់ទាត់ Lionel Messi ដែលជាកីឡាករមួយរូបពោរពេញដោយសមត្ថភាព​ និងមានការគាំទ្រពីបណ្ដាទស្សនិកជនទូទាំងពិភពលោក ម៉្យាងវិញទៀត ក្រៅពីការងារហើយនោះ កីឡាកររូបនេះ ថែមទាំងត្រូវបានហ្វេនៗចាប់អារម្មណ៍នឹង រឿងជីវិតរស់នៅផ្ទាល់ខ្លួន យ៉ាងប្រណីត ទៀតផង។ 

ក្នុងនោះដែរ យោងតាមទស្សនាវដ្ដី Forbes បានឲ្យដឹងថា កំពូលតារាបាល់ទាត់អាហ្សង់ទីនរូបនេះ អាចរកបានចំណូល ១៣០ លានដុល្លារ នៅចន្លោះខែឧសភា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ ២០២២ ហើយក្លាយជាអត្តពលិក ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ក្រៅ​ពី​ប្រាក់​ចំណូល​ នៅ​លើ​ទីលាន Messi ថែមទាំងអាច ​រក​ប្រាក់​បាន​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ម៉ាក​ល្បីៗ​ជាច្រើន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ សម្រាប់ Messi ត្រូវបានគេបង្ហាញពី ចំណង់ចំណូលចិត្តរបស់លោក ដែលជារថយន្តទំនើប តែម្ដង ខណៈដែល មានការប្រមូលផ្ដុំរថយន្តដ៏គួរឱ្យចាប់អារម្មណ៍ រួមមាន Pagani Zonda Tricolore តម្លៃ ២ លានដុល្លារ  Ferrari F430 Spyder, Dodge Charger SRT8 និង Maserati Gran Turismo ។

ម៉្យាងវិញទៀត ទ្រព្យសម្បត្តិរបស់ Messi ក៏មានទាំង វិមានប្រណីត តម្លៃ ៧ លានដុល្លារ នៅតំបន់ជាយក្រុង Castelldefels ទីក្រុង Barcelona (អេស្ប៉ាញ) ហើយនេះជា តំបន់ឯកជន ដែលគ្មានការហោះហើរ ទៀតផង។ផ្ទះវីឡាមួយនេះ មានអាងហែលទឹក កន្លែងហាត់ប្រាណក្នុងផ្ទះ និងស្ប៉ា ក៏ដូចជាទិដ្ឋភាពដ៏អស្ចារ្យនៃភ្នំកាតាឡាន និងឆ្នេរក្បែរនោះ។ លើសពីនេះ អចលនទ្រព្យនេះ ក៏មានទាំងទីលានបាល់ទាត់ ដែលលោកចូលចិត្តលេង ជាមួយសត្វចិញ្ចឹម ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បី​បម្រើ​ ពីបំណងប្រាថ្នា ​ក្នុង​ការ​ធ្វើ​ដំណើរកម្សាន្ត​ទៅ​លេង​គ្រួសារ Messi ក៏​មាន​យន្តហោះ​ឯកជន​តម្លៃ ១៥ លាន​ដុល្លារ ដែលត្រូវបានគេស្គាល់ថា ជាយន្តហោះឯកជន Gulfstream V និង មានគ្រឿងបរិក្ខារប្រណិតៗជាច្រើន រួមទាំងផ្ទះបាយចំនួនពីរ និងបន្ទប់ទឹក ហើយអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១៦ នាក់៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Messi 
Messi 
Messi 
Messi 
Messi 
Messi និងគ្រួសារ
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]