ភ្នំពេញ៖ ប្រិយមិត្តពិតជាចាំបានទៅនឹង រឿងរ៉ាវ កុមារា ហ៊ឺ ទៀងគីមហុង ត្រូវបានគេស្ងើតសរសើរកាលពីឆ្នាំ ២០១៧ ដែលរូបគេបាន ធ្វើលំហាត់គណិតថ្នាក់ទី ១២ យ៉ាងរលូតកាលពីអាយុ ៧ ឆ្នាំ ដោយលើកឡើងចែករំលែកយ៉ាងច្រើន ពីសមត្ថភាពអច្ឆរិយៈដែលរូបគេមាន។
យ៉ាងណាមិញ តាមរយៈ គណនីជាផ្លូវការ របស់ ឯកឧត្តម ដួង តារា បានបង្ហាញវត្តមាន កុមារា ហ៊ឺ ទៀងគីមហុងដែលបានខិតខំរៀនសូត្ររហូតឈានដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ធ្នូ ២០២២ ដែលទើបបានបញ្ចប់នៅថ្ងៃទី ០៦ ធ្នូ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្អែកលើសមត្ថភាពដ៏ពិសេសនេះ គេត្រូវបានដឹងថា កុមារារូបនេះ បានចូលបានសិក្សា នៅសាលាអត្តរជាតិប៊ែលធី រហូតដល់ពេលនេះ ត្រឹមអាយុ ១៣ឆ្នាំ រូបគេក៏បានចូលប្រឡងបាក់ឌុបដូចនឹង បេក្ខជន បងៗ ដទៃដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]