ភ្នំពេញ៖ បើគិតមកត្រឹមពេលនេះ មិនមែនជាលើកទី១ ទេ ដែលក្រុមហ៊ុន សាមសុង បានបង្កើតសកម្មភាពមនុស្សធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គម ក៏ដូចជាសហគមន៍ជាច្រើនតាមរយៈការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗ។

តាមរយៈសេចក្តីស្រឡាញ់ ក្ដីបារម្ភ! ក្រុមហ៊ុន សាមសុង បានរួមសហការយុទ្ធនាការសប្បុរសធម៌ជាមួយនឹងក្រសួងពាណិជ្ជកម្ម ក្រោមប្រធានបទ “Love & Care” ដើម្បីធ្វើការចូលរួមបរិច្ចាគនូវសម្ភារសិក្សាចំនួន 1200 ឈុត ដល់សិស្សានុសិស្ស ដែលក្នុងនោះរួមមាន៖ សៀវភៅ, ខ្មៅដៃ, ជ័រលុប និងប្រដាប់ខួងខ្មៅដៃ រួមទាំង Samsung Tablet ចំនួន 80 គ្រឿងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង បានប្រព្រឹត្តទៅនៅថ្ងៃទី 07 ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មជាច្រើនរូប ព្រមទាំងអភិបាលខេត្ត អភិបាលស្រុករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីស្រុកបាធាយ និងស្រុកព្រៃឈរ។

គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌ដែល ក្រុមហ៊ុន សាមសុង តែងតែធ្វើ និងកំពុងធ្វើនាពេលនេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស និងបំពេញការខ្វះខាតក្នុងការរៀនភាសា ក៏ដូចជាពង្រឹងសម្ថតភាពក្នុងការប្រើប្រាស់ភាសាបន្ថែមតាមរយៈការប្រើប្រាស់ Tablet របស់ក្រុមហ៊ុន សាមសុង។ 

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖

បើយោងតាម លោក ស្យុង គឿន លី (Hyung Geun Lee) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនមួយដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចការសង្គមជាតិ ហើយក្រុមហ៊ុនក៏មានការប្តេជ្ញាចិត្តយ៉ាងមោះមុតថាខ្លួននឹងនៅតែបន្តសកម្មភាពមនុស្សធម៌តទៅមុខទៀត គឺដើម្បីជម្រុញការអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការផ្គត់ផ្គង់សម្ភារៈសិក្សា ក៏ដូចជាផ្តល់ការសិក្សា និងបណ្តុះបណ្តាលដើម្បីបង្កើននូវជំនាញ ចំណេះដឹង និងភាពវៃឆ្លាតដល់សហគមន៍បន្តទៀតផងដែរ។

គួររំលឹកផងដែរថា សកម្មភាពទាំងនេះ គឺធ្វើឡើងក៏ដើម្បីផ្សព្វផ្សាយពិព័រណ៍ពិភពលោក World Expo 2030 ក្នុងការដេញថ្លៃឱ្យទីក្រុង ប៊ូនសាន ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]