ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ ហាងបេលីណាស៉្បា និងសាទ្បន បានបើកសម្ពោធសាខាច្បារអំពៅដែលជាសាខាទី៤ ជាផ្លូវការនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ទល់មុខបណ្ណាគា IBC ជិតច្រកចូលបុរីប៉េងហួតបឹងស្នោ ដែលមានទីតាំងស្ថិតនៅ ដីឡូតិ៍ ៦៥ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

ហាង បេលីណា ស៉្បា និងសាទ្បនជាហាងថែរក្សាសម្រស់ដ៏ល្បីឈ្មោះមួយ ដែលបានបើកដំណើរអស់រយៈពេល៦ឆ្នាំមកហើយ និងបានផ្លាស់ប្តូរប៊្រេនថ្មី មកជាបេលីណា ក្នុងឆ្នាំ២០២២ ដែលមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់មិនគួរឱ្យជឿ។


ទន្ទឹមនឹងនេះហាង បេលីណា ស៉្បា និងសាទ្បន ក៏បានធ្វើការចុះហត្ថលេខាព្រមព្រៀងគ្នាជាមួយខាងសម្អាងការ បុផ្ផាថ្មី នៅក្នុងពេលជាមួយគ្នានេះផងដែរ។

អ្វីដែលរឹតតែពិសេស សាខាច្បារអំពៅរបស់បេលីណា ស៉្បា និងសាទ្បន ស្ថិតក្នុងតំបន់មានសក្តានុពល មានប្រជាជនរស់នៅច្រើន និងពោពេញដោយអតិថិជនដែលនិយមគាំទ្រសេវាកម្មនិងផលិតផលយីហោ បេលីណា មួយនេះស្រាប់។ ហាងបេលីណា ស៉្បា និងសាទ្បន ផ្តល់ជូននូវផលិតផលស្តង់ដារ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរក្នុងការព្យាបាលមុនជា 100% នោះគឺទឹកជូតបំបាត់មុន បេលីណា និងសេវាកម្មស្តង់ដារជាច្រើនដូចជា៖
• សេវាកម្មម៉ាស្សាមុខ
• សេវាកម្មស៉្បាខ្លួន
• សេវាកម្មសាទ្បន (ផាត់មុខ អ៊ុតសក់ ប្តូរពណ៌សក់ តសក់)
• សេវាកម្មឆ្នៃម៉ូតក្រចក
• សេវាកម្មស៉្បាជើង
• សេវាកម្មជម្រុះរោមដោយម៉ាស៊ីនទ្បេសឹដ៏ទំនើប
• សេវាកម្មប៉ាក់ផ្លុំចិញ្ចើម បបូរមាត់ ចុងសុដន់
• និងសេវាកម្មតរោមភ្នែក


ទន្ទឹមនឹងនេះដែរ លោកស្រី ដៀប ចាន់សុភា ម្ចាស់ហាងបេលីណា ស៉្បា និងសាទ្បនសាខាច្បារអំពៅ មានប្រសាសន៍ថា៖
លោកស្រី ស្រ៊ុន សុភ័ក្រ្តា អគ្គនាយិការ ម្ចាស់ប៊្រេន បេលីណា បានថ្លែងថា៖
លោកស្រីបានបញ្ជាក់បន្ថែមថា មូលហេតុដែលលោកស្រីសម្រេចចិត្តបើកលក់ហ្រ្វេនឆាយ ដោយសារមានការសំណូមពរច្រើនពីសំណាក់អ្នកវិនិយោគដែលបានមើលឃើញពីសក្តានុពលរបស់យីហោ បេលីណា មានស្តង់ដារសេវាកម្មល្អ ប្រព័ន្ធគ្រប់គ្រងបុគ្គលិកល្អនិងមានភ្ញៀវអង្គុយរងចាំទទួលសេវាកម្មច្រើនជារៀងរាល់ថ្ងៃ និងបន្ទាប់ពីប្រកាសលក់ហ្វ្រេនឆាយឥលូវនេះលោកស្រីមានអ្នកទិញហ្វ្រេនរហូតដល់ ៣សាខារួចមកហើយនៅ ទួលទំពូង ផ្លូវ២០០៤ និងផ្សារទំនើប AEON MALL 3 ផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នយីហោបេលីណាមានសាខាទាំងអស់ចំនួន៤ ទីតាំង គឺសាខាកុមារជាតិ១ កុមារជាតិ២ ផ្លូវ៣១០ និងសាខាច្បារអំពៅផងដែរ។ សាខាច្បារអំពៅ ត្រូវបានបំពាក់ជាមួយបរិក្ខាទំនើបនឹងរចនាបថថ្មី ទាំងរូបរាងអាគារ កន្លែងរង់ចាំ សម្រាប់បម្រើអតិថិជនប្រកបដោយផាសុកភាព និងចំណតរថយន្តយ៉ាងធំទូលាយ។
ដើម្បីអបអរសាទរការបើកដំណើរការហាងបេលីណា ស៉្បា និងសាទ្បនសាខាច្បារអំពៅជាផ្លូវការ អតិថិជនទាំងអស់និងទទួលបានការបញ្ចុះតម្លៃរហូតដល់ 60% គ្រប់សេវាកម្ម ប្រមូសិនផលិតផល២ថែម១ និងទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនសន្ធឹកសន្ធាប់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 012 822 628៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]