ថៃ៖ គឺជារឿងដ៏គួរភ្ញាក់ផ្អើលនៅកណ្តាលកម្មវិធីមួយ នៅពេលដែលពិធីករល្បីឈ្មោះ Moddam បានបង្ហាញពីរឿងរ៉ាវរបស់ តារាស្រី Pinky Savika បន្ទាប់ពីនាង បានចេញពីព.ន្ធ.នា.គារ ​ជាមួយ​នឹង​ប្រាក់ធានាខ្លួន ៥​លានបាត។

នៅក្នុងនោះដែរ ពិធីករ Moddam បានទម្លាយថា ខណៈពេលនេះ តារាស្រី Pinky Savika មិនទាន់ទទួលយកការងារនោះទេ។ ជាពិសេស កាលពី​កន្លង​មក ដែលរូបនាង​ត្រូវ​បាន​គេ​ទម្លាយ​ថា​ នឹង​លក់​ផ្ទះ​មួយ​នៅ Soi Nuanchan ក្នុង​តម្លៃ​១២​លានបាត ​(ប្រហែលជាង ៣០ម៉ឺនដុល្លារ)នោះ ​តាម​ពិត​ Pinky បាន​លក់​វា​ មុន​ពេលមានរឿងក្ដីទៅទៀត។ ប៉ុន្តែឥឡូវនេះ Pinky លែងមានផ្ទះនៅហើយ។ លើសពីនេះ ក៏បានបង្ហើបទៀតថា មុនពេលនាងចូលព.ន្ធ.នាគា.រ Pinky បានជួលផ្ទះមួយកន្លែង ទាំងដែល នាងនិងឪពុក បានទៅរស់នៅផ្ទះជួលនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ឱកាសពីការចូលកម្មវិធី គឺត្រូវចាំមើលថា ពេលណា Pinky ត្រៀមខ្លួនរួចរាល់ ខណៈដែលមនុស្សគ្រប់គ្នាក៏ចង់សម្ភាសន៍ដល់រូបនាង។ យ៉ាងណាមិញ ចំពោះរឿងរបស់ Pinky ដែលធ្លាប់​និយាយ​ថា នាងបាន​ចាញ់​បោ.ក អស់​១៥​លាន​ និងអាចជាហេតុធ្វើ​ឱ្យ​នាង​លក់​ផ្ទះ​ឬ​យ៉ាងណានោះ Moddam ក៏មិនបានដឹងច្បាស់ពីរឿងនេះ ដែលជារឿងមួយ ត្រូវតែស្តាប់ពីមាត់ផ្ទាល់របស់ Pinky ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pinky
Pinky
Pinky
Pinky
Pinky
Moddam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]