គ្នាយើងណាខ្លះដែលកំពុងប្រឈមនឹងបញ្ហាក្លិនក្លៀកមិនល្អ? ពិតណាស់ នៅពេលដែលយើងខ្វះការថែទាំអនាម័យនៅបរិវេណក្លៀក នោះនឹងបង្កឲ្យកើតមានបញ្ហាក្លិនក្លៀក ហើយក៏ជាហេតុនាំឲ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង និងមិនហ៊ាននៅជិតអ្នកផ្សេងទៀតដែរ។ យ៉ាងណាមិញ យើងអាចដោះស្រាយបញ្ហាក្លិនក្លៀកបាន ដោយគ្រាន់តែអនុវត្តន៍តាមវិធីសាស្ត្រងាយៗខាងក្រោមនេះ។
១. ជ្រើសរើសសំលៀកបំពាក់ធ្វើពីកប្បាស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើយើងចង់កម្ចាត់បញ្ហាក្លិនក្លៀកមិនល្អ យើងគួរជៀសវាងស្លៀកសំលៀកបំពាក់ដែលរឹបតឹងពេក និងជ្រើសរើសសំលៀកបំពាក់ដែលធ្វើពីកប្បាស ដើម្បីជួយស្រូបញើស ក៏ដូចជាកាត់បន្ថយក្លិនខ្លួន។
២. ជម្រុះរោមក្លៀក
ទន្ទឹមនឹងនេះដែរ រោមក្លៀកក៏រួមចំណែកដល់ការលូតលាស់នៃពពួកបាក់តេរី និងជំរុញការបែកញើសកាន់តែច្រើន។ ដូច្នេះហើយ យើងគួរជម្រុះរោមត្រង់បរិវេណនោះចេញ ទើបជាការប្រសើរ។
៣. ជៀសវាងពពួកអាហារដែលមានក្លិនឈួល
ពិតណាស់ អាហារដែលយើងញ៉ាំប្រចាំថ្ងៃ ជះឥទ្ធិពលយ៉ាងធំធេងដល់ក្លិនក្លៀក និងរាងកាយទាំងមូល។ ហេតុនេះហើយ គ្នាយើងគួរជៀសវាងអាហារដែលមានក្លិនឈួលមួយចំនួន ដូចជាម្ទេស ខ្ទឹមស ឬខ្ទឹមបារាំង ពីព្រោះអាហារទាំងនោះ មានសារធាតុស្ពាន់ធ័រខ្ពស់ដែលអាចចូលទៅក្នុងឈាម ហើយធ្វើឲ្យខ្យល់ដង្ហើម និងញើសមានក្លិនមិនល្អ។
៤. ប្រើសាប៊ូប្រឆាំងនឹងបាក់តេរី
ដូចគ្នានេះដែរ គ្នាយើងខ្លះមានក្លិនខ្លួនខ្លាំង ស្របពេលដែលខ្លះទៀតមានស្បែកងាយប្រតិកម្ម និងតែងតែប្រឈមបញ្ហាអាលែកហ្ស៊ី ឬរលាកស្បែក។ ក្នុងករណីនេះ យើងអាចសាកល្បងប្រើប្រភេទសាប៊ូប្រឆាំងនឹងបាក់តេរី ឬម្សៅហ៊ុយប្រភេទស្រាល ដើម្បីការពារផ្សិត និងជួយស្រូបញើសបានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]