ភ្នំពេញ៖ កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards 2023 ដែលមានដើមកំណើតនៅម៉ាឡេស៊ី ហើយនឹងកំពុងកើតឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅក្នុងខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើតការទទួលស្គាល់បាររង្គសាលដែលមានគុណភាពសាកសមនឹងពានរង្វាន់ ជាមួយនឹងអ្នកក្រឡុកស្រាដ៏ជំនាញរបស់ពួកគេ ក៏ដូចជាផ្សព្វផ្សាយពីពួកគេទៅកាន់ទីផ្សារជាតិ និងអន្តរជាតិដែលពោរពេញទៅដោយសក្ដានុពល។
កម្មវិធីពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី ហើយបានប្រារព្ធព្រឹត្តិការណ៍ផ្តល់រង្វាន់ជាលើកដំបូងរបស់ខ្លួនក្នុងប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីអបអរដល់បាររង្គសាល និងអ្នកក្រឡុកស្រាល្អបំផុតរបស់ប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


Top 30 Bars ក៏មានបំណងចង់ក្លាយជាវេទិកាមួយដែលនឹងលើកកម្ពស់ស្តង់ដារ និងកេរ្តិ៍ឈ្មោះរបស់បាររង្គសាលនិងវិស័យម្ហូបអាហារជារួមនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះគឺជាឱកាសដ៏ធំមួយសម្រាប់បាររង្គសាលកម្ពុជា និងអ្នកក្រឡុកស្រាដ៏ប៉ិនប្រសប់របស់ពួកគេ ក្នុងការទទួលបាន នូវការទទួលស្គាល់ និងភាពល្បីល្បាញនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។



អ្នកឈ្នះពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធី ដោយសារកម្មវិធីនឹងបន្តដំណើរការយុទ្ធនាការដ៏អស្ចារ្យជាច្រើនសម្រាប់ពួកគេ នៅក្រោយពេលពួកគេបានឈ្នះរង្វាន់។ កម្មវិធីពានរង្វាន់ Top30 Bar Awards 2023 របស់កម្ពុជានឹងចាប់ផ្តើមជាមួយនឹងការតែងតាំងបាររង្គសាលចំនួនប្រហែល 150 ដែលបានរាយបញ្ជីមកពីទូទាំងទីក្រុងសំខាន់ៗក្នុងប្រទេសកម្ពុជា ហើយបន្ទាប់មកនឹងត្រូវបានជ្រើសរើសត្រឹម 100 បាររង្គសាលប៉ុណ្ណោះ។ នោះហើយជាពេលដែលបាររង្គសាលដែលជាប់ក្នុងបញ្ជីសម្រាំង នឹងត្រូវបានវាយតម្លៃដោយក្រុមគណៈវិនិច្ឆ័យដែលបានគេចាត់តាំងមកពីវិស័យនេះ ដើម្បីកំណត់អ្នកជាប់ឈ្មោះចុងក្រោយចំនួន 50 បាររង្គសាល ហើយអ្នកជាប់ឈ្មោះចុងក្រោយនឹងត្រូវបានវាយតម្លៃជាបន្តបន្ទាប់ រហូតដល់ពួកគេរកឃើញបាររង្គសាលកំពូលទាំង 30 ដែលសមនឹងទទួលបានពាន ហើយពានរង្វាន់នឹងត្រូវបានប្រគល់នៅក្នុងពិធីជប់លៀងនៃកម្មវិធីប្រគល់ពានរង្វាន់។



កម្មវិធីពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលក្នុងខែមីនា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រហែល 400 នាក់ រួមមានម្ចាស់បារ អ្នកក្រឡុកស្រា សមាជិកគ្រួសារ សិល្បករ សិល្បការនី និងក្រុមអ្នកសារព័ត៌មានជាដើម។



ជាមួយនឹងរាល់កម្មវិធីពានរង្វាន់ Top30 Bar Awards ត្រូវបានប្រារព្ធឡើងនៅទីណា គឺតែងតែមានយុទ្ធនាការ CSR ត្រូវបានរៀបចំឡើងនៅទីនោះ។ Cambodia Top 30 Bar Awards នឹងប្រមូលថវិកាសម្រាប់មូលនិធិអង្គការផ្កាយសមុទ្រ Indochina Starfish Foundation (ISF) ដែលជាអង្គការសប្បុរសធម៌មួយ ដែលមានបទពិសោធន៍ ១៦ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និងកម្មវិធីអភិវឌ្ឍន៍សហគមន៍ ដើម្បីផ្លាស់ប្ដូរជីវិតអ្នកដែលត្រូវការជំនួយបំផុតក្នុងការកសាងអនាគតដ៏ល្អមួយផងដែរ។ ទឹកប្រាក់ចូលរួមក្នុងកម្មវិធីនឹងត្រូវបានបរិចា្ចគទៅអង្គការផ្កាយសមុទ្រ ដើម្បីគាំទ្របេសកកម្មពួកគេ។
កម្មវិធីក៏មិនអាចកើតឡើងបាននោះទេ បើមិនមានការចូលរួមគាំទ្រយ៉ាងមានតម្លៃពីសំណាក់អ្នកឧបត្ថម្ភធំ គឺ Heineken Cambodia និងចូលរួមឧបត្ថមផ្ដាច់មុខដោយ Chivas Regal និង Ballantine’s និងគាំទ្រដោយ Seekers និង Giffard។



ដោយសារនេះជាកម្មវិធីប្រចាំឆ្នាំ បន្ទាប់ពីប្រទេសកម្ពុជា កម្មវិធីនៅតែបន្តបេសកកម្មរបស់ខ្លួនទៅកាន់គោលដៅបន្ទាប់របស់ពួកគេ រួមមានប្រទេសវៀតណាម ឥណ្ឌូនេស៊ី តៃវ៉ាន់ ហ្វីលីពីន ថៃ សិង្ហបុរី ជប៉ុន និងកូរ៉េ និងប្រទេសផ្សេងៗទៀតដែលពួកគេចង់រៀបចំកម្មវិធីនេះឡើង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]