ចិន៖ ជាមួយនឹងព័ត៌មានដែលថា Kris Wu ត្រូវបានកាត់ទោសឱ្យជាប់គុក ១៣ ឆ្នាំពីបទរំលោភសេពសន្ថវៈនោះ ការចាប់អារម្មណ៍កំពុងត្រូវបានផ្តោតលើថាតើតារារូបនេះ នឹងត្រូវបានផ្តល់ការចាក់ជាតិគីមី (បំ.បាត់ចំណង់់ផ្លូវ.ភេទ) នៅពេលដែលត្រលប់មកប្រទេសកាណាដាដែរឬទេ?

ជាក់ស្តែង កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា តុលាការក្រុងប៉េកាំងបានកាត់ទោសតារាចម្រៀងជនជាតិកាណាដា-ចិន និងជាអតីតសមាជិកក្រុម EXO លោក Kris Wu ឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ បន្ទាប់ពីរកឃើញថាលោកមានទោសពីបទរំលោភសេពសន្ថវៈ ជាមួយនឹងត្រូវបានកាត់ទោសឱ្យជាប់គុក ១១ ឆ្នាំ ៦ ខែពីបទរំលោភលើអនីតិជន និងដាក់គុក ១ ឆ្នាំ ១០ ខែ ធ្វើអំពើអាក្រក់ មានគ្នាបក្សពួក មិនត្រឹមតែប៉ុណ្ណោះ ទំនងជានឹងត្រូវនិរទេសចេញពីប្រទេសចិន បន្ទាប់ពីបានជាប់ពន្ធនាគារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីវាត្រូវបានបញ្ជាក់ថា Kris នឹងជាប់គុក ១៣ ឆ្នាំនៅក្នុងប្រទេសចិន ឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិនកំពុងតែងឿងឆ្ងល់ថាតើ Kris នឹងទទួលការចាក់ជាតិគីមីនៅពេលដែលត្រលប់ទៅប្រទេសកាណាដាវិញក្រោមច្បាប់របស់ខ្លួនសម្រាប់ជនល្មើសផ្លូវភេទ។

គួរឲ្យដឹងផងដែរថា ការបណ្តេញជាតិគីមី ពាក់ព័ន្ធនឹងការបង្រ្កាបចំណង់ផ្លូវ.ភេទដោយប.ង្ខំដោយការចាក់ថ្នាំ ឬអរម៉ូនទៅក្នុងអ្នកប្រព្រឹត្តិផ្លូវភេទ ហើយប្រទេសកាណាដាជាប្រទេសដែលអនុវត្តយ៉ាងសកម្មនូវការបញ្ចេញជាតិគីមីលើជនល្មើសផ្លូវ.ភេទ ដែលត្រូវបានរកឃើញថាជាជនល្មើស៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Kris Wu
Kris Wu
Kris Wu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]