ភ្នំពេញ៖ បើគិតដល់ពេលនេះ 1Byte បានដំណើរការនៅក្នុងប្រទេសកម្ពុជាបានមួយឆ្នាំហើយ ហើយក៏ទទួលបានជោគជ័យហួសពីការរំពឹងទុក។ សូមអរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តក្នុងការប្រើប្រាស់សេវាកម្មរបស់ 1Byte ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1Byte ជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud Computing និង Web Hosting ឈានមុខគេនៅប្រទេសកម្ពុជាមានផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតលំដាប់ពិភពលោកជាច្រើនដូចជា Cloud Server, Cloud Hosting, Shared Hosting, Domain, SMS Brandname, AWS partner និង DCMA Ignored Hosting ជាដើមជាមួយនឹងតម្លៃដ៏សមរម្យជាទីបំផុត។

កាន់តែពិសេសមុនដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មី 1Byte មានអ្វីពិសេសៗជាច្រើនជាកាដូជូនដល់អតិថិជនជាទីស្រលាញ់របស់ខ្លួនដូចជា៖

● ការបង្វិលកងដើម្បីមានឱកាសទទួលបានរង្វាន់ជាទឹកប្រាក់ចាប់ពី $1 ដល់ $200 ដើម្បីអបអរការប្រកួតបាល់ទាល់ World Cup 2022 ក៏ដូចជាការដឹងគុណដល់អតិថិជនចាស់ និងលើកទឹកចិត្តអតិថិជនថ្មីឱ្យងាកមកប្រើប្រាស់សេវាកម្មរបស់ 1Byte។ ចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត៖ https://bit.ly/3GV2hZw

● ផ្តល់ជូននូវការប្រើប្រាស់ CLOUD SERVER, CLOUD HOSTING និងសេវាកម្ម SHARED HOSTING ដោយមិនគិតថ្លៃរយៈពេល 30ថ្ងៃ សម្រាប់ World Cup 2022 and Christmas 2022។ ចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត៖ https://bit.ly/3it6Lfw

● ទទួលបាន Domain និងការប្រើប្រាស់ FREE ចំនួន2ខែពេញ ដោយគ្រាន់តែធ្វើការចុះ​ឈ្មោះ​ប្រើសេវា Hosting ក្នុងអំឡុងពេល World Cup 2022 and Christmas 2022’s​ Mega Sale! ចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត៖ https://bit.ly/3VnSH5B

បន្ថែមលើសពីនេះ 1Byte បានរៀបចំកម្មវិធីចែករង្វាន់ជាមួកសុវត្ថិភាព អាវភ្លៀង និងខិត្តប័ណ្ណនៅតាមបណ្តាមហាវិទ្យាល័យមួយចំនួន ដើម្បីផ្សព្វផ្សាយពីសេវាកម្មរបស់ខ្លួន ក៏ដូចជាផ្តល់ឱកាសការងារពេញម៉ោង និងក្រៅម៉ោងជូនដល់និស្សិតៗដែលមានចំណាប់អារម្មណ៍ក្នុងការមកបម្រើការងារជាមួយ 1Byte ក្នុងនាមជាអ្នកហាត់ការនៅផ្នែក IT ឬបម្រើការងារក្នុងផ្នែកទីផ្សារ ផ្នែកលក់តាមអនឡាញ ឬលក់ដោយផ្ទាល់។

បុគ្គលិកទាំងអស់របស់ 1Byte តែងទទួលបាននូវការផ្តល់តម្លៃការលើកទឹកចិត្ត ការផ្តល់ជូននូវផលប្រយោជន៍នានា និងការបណ្តុះបណ្តាលជាហូរហែ សំដៅធ្វើយ៉ាងណាឱ្យបុគ្គលិកទាំងអស់ រីករាយនឹងបរិយាកាសការងារស្រលាញ់ការងារ ហើយសមត្ថភាពការងារក៏កាន់តែកើនឡើងដើម្បីអាចផ្តល់ជូននូវសេវាកាន់តែល្អប្រសើរជូនអតិថិជន។

1Byte ប្តេជ្ញាថា នឹងរឹតតែបង្កើនគុណភាពសេវាកម្មរបស់ខ្លួន ហើយសង្ឃឹមថាអតិថិជនចាស់នឹងនៅតែបន្តគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់ខ្លួន ព្រមទាំងអាចទទួលបានអតិថិជនថ្មីកាន់តែច្រើនឡើងៗនៅក្នុងឆ្នាំថ្មីខាងមុខ។ សូមអរគុណឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មី! សូមឱ្យអ្វីៗកាន់តែល្អប្រសើរ!

1Byte នឹងបន្តធ្វើជាដៃគូដ៏ល្អរបស់អតិថិជនទាំងអស់ដើម្បីការរីកចម្រើនក្នុងអាជីវកម្ម និងការងាររួមគ្នា។

ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

លេខទូរស័ព្ទ៖ +855 88 468 8888
អ៉ីមែល៖ [email protected]
អាស័យដ្ឋានក្រុមហ៊ុន៖ F14 អគារ Keystone មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ៖
វេបសាយ៖ https://1byte.com/
ហ្វេសប៊ុកផេក៖ https://www.facebook.com/1bytecom
Twitter: https://twitter.com/1bytecom
យូធូប៖ www.youtube.com/c/1Bytecom
តេឡេក្រាម៖ https://t.me/onebytecom
Instagram: www.instagram.com/1bytecom/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]