ភ្នំពេញ៖ បើនិយាយដល់ ពិធីការិនីឆ្នើមអ្នកនាង ខៀវ សានសាណា ជឿថាប្រិយមិត្តច្បាស់ជាស្គាល់។ បើទោះបីកន្លងមក នាងធ្លាប់ផ្អាកពីការងារសិល្បៈ ហើយទើបតែងាកមកប្រឡូកក្នុងវិស័យសិល្បៈនាប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ពិតមែន ប៉ុន្តែនាងនៅតែទទួលបានប្រជាប្រិយភាពខ្លាំងជាងមុន។
យ៉ាងណាមិញ ចាប់តាំងពីចូលសិល្បៈវិញ អ្នកនាង ខៀវ សានសាណា រឹតតែមមាញឹកជាមួយនឹងការងារសឹងគ្មានពេលទំនេរឡើយ។ ម្យ៉ាងវិញទៀត បើទោះបីនាងរវល់ជាមួយការងារ តែនាងនៅតែអាចថែរក្សាសម្រស់បានយ៉ាងល្អដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង គេដឹងថាអ្នកនាង ខៀវ សានសាណា អាយុជាង៣០ឆ្នាំ ក្បែរ៤០ទៅហើយ ប៉ុន្តែនាងនៅតែមានរូបសម្ផស្សស្រស់ស្អាតដដែល។ ជាពិសេស រូបភាពថ្មីជាច្រើនសន្លឹករបស់ពិធីការិនីរូបនេះ ឃើញថានាងពិតជាក្មេងដូចវ័យ២០ឆ្នាំអ៊ីចឹង។ ហើយរូបភាពទាំងនោះ ត្រូវបានហ្វេនៗសរសើរមិនដាច់ពីមាត់គ្រប់គ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]