ភ្នំពេញ៖ នៅលើផេកជាផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ចេញទម្លាយ ទៅនឹងសម្លេងដែលបញ្ជាក់ការពិតរបស់អ្នកគ្រូពេទ្យ ដែលជាម្ចាស់គ្លីនិកឯកជន ដែលបានព្យាបាលជនរងគ្រោះឈ្មោះ ម៉ុច ស្រីល័ក្ខ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលេីស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
ជាក់ស្តែង នេះជាសម្តីបញ្ជាក់របស់អ្នកគ្រូពេទ្យដែលជាម្ចាស់គ្លីនិកពន្លឺ ដែលជនរងគ្រោះឈ្មោះ ម៉ុច ស្រីល័ក្ខ បានទៅសម្រាកព្យាបាលរបួស បន្ទាប់រងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០២ និង១០នាទី នៅលេីស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត អ្នកគ្រូពេទ្យបានបញ្ចាក់ថា អ្នករបួសមិនបានសន្លប់ដូចដែលលេីកឡេីងប្រាប់សារព័ត៌មានលើកឡើងនោះទេ ព្រោះតែស្មារតីគ្រប់គ្រាន់ និងបានដេីរចូលមកពិនិត្យព្យាបាលដោយខ្លួនឯង មិនមានការសែងចូលនោះទេ មានន័យថាជនរងគ្រោះត្រឹមរងរបួសភ្នែក ក្បាល និងត្រង់ក ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានមនុស្សដែលស្គាល់គ្នាចំនួន ២ នាក់ នៅជាមួយជនរងគ្រោះជាប់រហូត ហេីយក៏គ្មានហេតុផលណាមួយដែលសមត្ថកិច្ច ត្រូវចាប់ដៃជនរងគ្រោះមកផ្តិតមេដៃនោះទេ។
ហេតុច្នេះ ទាំងនេះហេីយ ជាការបំភ្លឺការពិតរបស់អ្នកគ្រូពេទ្យ ដែលបានព្យាបាលឈ្មោះ ម៉ុច ស្រីល័ក្ខ ៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]