ភ្នំពេញ៖ នាថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2022 នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា Calvin Klein ដែលជាម៉ាកយីហោតំណាងភាពរស់នៅបែបស៊ីវិល័យ និងយុវវ័យលំដាប់ពិភពលោក បានចាប់ផ្តើមព្រឹត្តិការណ៍បើកសម្ពោធហាងថ្មីមួយទៀត ដែលមានទីតាំងនៅជាន់ផ្ទាល់ដីនៅផ្សារទំនើប Chip Mong 271 Mega Mall ក្នុងរាជធានីភ្នំពេញ ដែលជាផ្សារទំនើបយក្សដំបូងគេដែលបានបើកដំណើរការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះមានវត្តមាន អ្នកនាង ពេជ្រ សូលីកា ដែលជាតារាសម្ដែង និងជាតារាចម្រៀង រួមទាំងកញ្ញា កុសមៈ ដែលជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដ ក៏ដូចជាលោក ធារី ចន្ថាប៊ីន ដែលជាកីឡាករបាល់ទាត់ដ៏ល្បីនៅកម្ពុជាផងដែរ។
ព្រឹត្តិការណ៍បើកហាងថ្មីមួយនេះ បាននាំអ្នកអតិថិជនដែលបានចូលរួមទៅកាន់អារម្មណ៍មួយទៀត នៃម៉ាកសញ្ញាខោអាវ Denim ទស្សវត្តឆ្នាំ ៩០ នៃ Calvin Klein Fall 2022 ដែលត្រូវបានបំផុសគំនិតដោយការច្នៃបែបបុរាណ និងសម័យរបស់ម៉ាក ដោយមានការជ្រោមជ្រែង ដើម្បីបំពេញនូវតម្រូវការនៃការរស់នៅរបៀបទីក្រុងសហសម័យ។
ទាំងនេះ គឺជាការបញ្ជាក់ឡើងវិញរបស់ម៉ាកយីហោ Calvin Klein ដែលជាម៉ាកឈានមុខនៃខោខូវប៊យ និងជាការរំលឹកដល់ភាពទាន់សម័យនៃការរចនាម៉ូដរបស់ម៉ាកមួយនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]