អេហ្ស៉ីប៖ ពិតណាស់ កាលពីថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២២ កញ្ញា ប៉ុនរ៉ែន ធារីកា បានហោះចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃហើយបន្តដំណើរទៅប្រទេសអេហ្ស៉ីប ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ ក្នុងកម្មវិធី Miss Eco Teen International 2022 ដែលមានបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនចូលរួមប្រកួត។ 

យ៉ាងណាមិញ អំឡុងពេលចេញទៅប្រកួតបវរកញ្ញា Miss Eco Teen Cambodia 2022 ពិតជាទទួលបានការគាំទ្រពីមហាជនជាច្រើន។ ជាពិសេស ហ្វេនៗជូនពរនាងឲ្យទទួលបានជ័យលាភីពីកម្មវិធីគ្រប់ៗគ្នាតែម្ដង។ លើសពីនេះទៅទៀត ខណៈដែលកំពុងប្រកួត គេឃើញកញ្ញា ប៉ុនរ៉ែន ធារីកា ខិតខំប្រឹងប្រែងជាខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមើលរូបសម្ផស្សកញ្ញា ប៉ុនរ៉ែន ធារីកា គ្រប់ពេលដែលនាងតែងខ្លួនពិតជាស្រស់ស្អាត មិនចាញ់បេក្ខនារីប្រទេសផ្សេងៗឡើយ។ ហើយឈុតថ្មីដែលនាងស្លៀកថតបង្ហោះមុននេះ មើលទៅនាងពិតជាលេចធ្លោទាក់ទាញខ្លាំងតែម្ដង។ ដោយមើលមួយភ្លែតសឹងមើលមិនស្គាល់ បើការរៀបចំខ្លួនប្លែកយ៉ាងដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៉ុនរ៉ែន ធារីកា
កញ្ញា ប៉ុនរ៉ែន ធារីកា
កញ្ញា ប៉ុនរ៉ែន ធារីកា
កញ្ញា ប៉ុនរ៉ែន ធារីកា
កញ្ញា ប៉ុនរ៉ែន ធារីកា
កញ្ញា ប៉ុនរ៉ែន ធារីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]