ថៃ៖ កាលពីថ្ងៃទី ៨ ខែធ្នូ កន្លងទៅនេះ តាមរយៈសារព័ត៌មាន Thaipost បានរាយការណ៍ថា លោក Nawat Itsaragrisil បានទៅស្ថានីយ៍ប៉ូលីស Phra Khanong (បាងកក) ដើម្បីផ្តល់ភស្តុតាង ពាក់ព័ន្ធនឹងបណ្តឹងរបស់ក្រុមហ៊ុនឆ្នោត ដោយទាមទារសំណងចំនួន ១០០ លានបាត (ប្រហែល ២,៨ លានដុល្លារ)។

បើតាមប្រភពដដែលនេះ បានឲ្យដឹងថា លោក Nawat មិនអាចទ្រាំទ្រនឹងស្ថានភាព នៃឧបទ្ទវហេតុមួយនេះបានទេ បើគ្មានការវិវឌ្ឍថ្មីៗ ខណៈដែលធ្វើឲ្យលោក និងស្ថាប័ន Miss Grand International មានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនាពេលថ្មីៗនេះ រួមទាំង មុខមាត់ និង​អាជីវកម្ម​របស់​កម្មវិធី Miss Grand។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ លោក Nawat Itsaragrisil បានផ្តល់ព័ត៌មានបន្ថែម ទាំងភស្តុតាងពាក់ព័ន្ធ ដោយ​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា លោក​មិន​បាន​ដឹង​ថា លោក Thitapa Thanasappreecha ជា​អ្នក​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទេ​ ហើយមុនពេល Miss Grand International បានរៀបចំឡើង គឺមានមនុស្សតែម្នាក់គត់ ដែលលោកបានពិភាក្សា អំពីការឧបត្ថម្ភគឺលោក Pornchai Lert-ananchoke ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន V Property Development ។ យ៉ាងណាមិញ ប្រធាន Miss Grand International រូបនេះ បាន​សម្តែង​ថា លោកកំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ដើម្បី​បំភ្លឺ​គ្រប់យ៉ាង៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Nawat
Nawat
Nawat
Nawat
Nawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]