ភ្នំពេញ៖ តារាចម្រៀងសំឡេងស្រទន់ លោក នីកូ ដែលមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងពិភពសិល្បៈកម្ពុជា បានចេញវីដេអូចម្រៀងថ្មីមួយអមជាមួយនឹងខ្លឹមសារជំរុញឱ្យមនុស្សគ្រប់រូបមានភាពរឹងមាំ អារម្មណ៍ស្និទ្ធិស្នាល និងមានកម្លាំងចិត្តក្នុងការពុះពារឧបសគ្គ ដើម្បីសម្រេចបានបំណងប្រាថ្នារបស់ខ្លួន។
លោក នីកូ ថ្លែងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាចម្រៀងរូបនេះបានបន្តថា យុទ្ធនាការ #FreeToLove គឺជាយុទ្ធនាការល្អមួយ ដែលជួយបំផុសគំនិតពលរដ្ឋទូទៅឱ្យប្រកាន់ខ្ជាប់ទៅនឹងគោលបំណង និងក្តីស្រលាញ់របស់ពួកគេ មិនថាជួបឧបសគ្គប៉ុណ្ណាឡើយ និងព្យាយាមពុះពារឧបសគ្គទាំងនោះរហូតដល់សម្រេចបានក្តីបំណងរបស់ខ្លួនដូច ដែលមានបង្ហាញនៅក្នុងអត្ថន័យរបស់វីដេអូចម្រៀងនេះ។
ការចេញវីដេអូចម្រៀងថ្មីនេះធ្វើឡើងក្រោយពេលដែលតារាងចម្រៀងរូបនេះ បានក្លាយជាទូតសុឆន្ទៈនៃផលិតផលថ្នាំដុសធ្មេញ Closeup។ ចម្រៀងដែលមានចំណងជើង «ស្រលាញ់គឺស្រលាញ់» ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការជាសកល #FreeToLove របស់ថ្នាំដុសធ្មេញ Closeup ផងដែរនោះ រំលេចខ្លឹមសារពោរពេញដោយអត្ថន័យដែលជំរុញអ្នកស្តាប់ និងមនុស្សទូទៅឱ្យមានភាពរឹងមាំ ព្យាយាម អត់ធ្មត់ និងតស៊ូដើម្បីសម្រេចឱ្យបានគោលដៅចុងក្រោយរបស់ខ្លួន។
គួររំលឹកថា ផលិតផលថ្នាំដុសធ្មេញ Closeup ដែលនាំចូលដោយក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីតធីត មានលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ។ ចំពោះអ្នកដែលចង់បានអារម្មណ៍ស្រស់ថ្លា និងសុខភាពមាត់ធ្មេញកាន់តែប្រសើរ ថ្នាំដុសធ្មេញ Closeup Menthol Fresh ពិតជាសាកសមចំពោះអ្នក ពីព្រោះវាជួយឱ្យមានផ្តល់ខ្យល់ដង្ហើមស្រស់ថ្លាដល់ទៅ ១២ម៉ោង។
ដើម្បីស្តាប់ និងទស្សនាវីដេអូចម្រៀង សូមចុចលើតំណភ្ជាប់នេះ fb.watch/hdcjd2iUG3/?mibextid=uevf24៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]