បរទេស៖ ថ្មីៗនេះ កំពុងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍នឹងរឿងរបស់ មហាសេដ្ឋី លោក Elon Musk ដែលត្រូវបានគេរាយណ៍មកថា លោកលែងជាអ្នកដែលមានជាងគេលើលោកទៀតហើយ ក្រោយពី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន LV(Louis Vuitton) បានដណ្ដើមយកតំណែង មហាសេដ្ឋីរូបនេះ។
ក្នុងនោះដែរ តាមរយៈសារព័ត៌មាន CNN បានបង្ហាញថា លោក Elon Musk បានធ្លាក់ទៅចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជី «Real-Time Billionaires» របស់ Forbes ដោយដាក់ CEO Twitter និង Tesla រូបនេះ នៅពីក្រោយ Bernard Arnault ដែលជានាយកប្រតិបត្តិនៃម៉ាកប្រណីតបារាំង LVMH ដែលជាក្រុមហ៊ុនផលិតទំនិញប្រណីត Louis Vuitton និង Hennessy cognac ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយ ឥឡូវនេះ Forbes ក៏បានកំណត់ទ្រព្យសម្បត្តិរបស់ លោក Elon Musk មកត្រឹម ១៨៣,៦ ពាន់លានដុល្លារ ដែលទាបជាងទ្រព្យសម្បត្តិរបស់ Arnault បន្តិច ដែលមានការប៉ាន់ស្មានថា មានចំនួន ១៨៦,២ ពាន់លានដុល្លារ៕
ប្រភព៖ Ebook Cambodia, CNN
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]