បរទេស៖ តារា​ចម្រៀង Celine Dion បាន​បង្ហើប​ឱ្យ​ដឹង​ថា នាង​មាន​ការ​រឹង​សាច់ដុំ ដែល​បណ្តាល​ឱ្យ​នាង​មាន​ការ​ស្ពឹក​ខ្លាំង ពិបាក​ធ្វើ​ចលនា និង​មិន​អាច​វិល​មក​ច្រៀង​វិញ​បាន​នៅ​ពេល​នេះ យោងតាមការចែករំលែកនៅក្នុងវីដេអូរំជួលចិត្តនៅលើ Instagram កាលពីថ្ងៃទី ៨ ខែធ្នូ។

ជាក់ស្តែងតាមរយៈការបង្ហោះនោះ បានលើកឡើងថា តារាស្រីរូបនេះ មានការស្ពឹកស្រពន់ ប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃរបស់នាង មិនថាការដើរ ព្រមទាំង ប្រើប្រាស់សម្លេង ដើម្បីច្រៀងដូចដែលធ្លាប់ធ្វើកន្លងមក ដែលនេះជាឧបសគ្គសម្រាប់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត Celine បាននិយាយថាបច្ចុប្បន្ន នាងមិនអាចត្រលប់មកសម្តែងវិញបានទេ ហើយត្រូវពន្យារពេលដំណើរទេសចរណ៍អឺរ៉ុបពីខែកុម្ភៈ ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤។ ទន្ទឹមនឹងនោះ ការប្រគុំតន្ត្រីដែលគ្រោងធ្វើសម្រាប់រដូវក្តៅក្រោយត្រូវលុបចោលដូចគ្នា។

យោងតាមវេជ្ជសាស្ត្រ Johns Hopkins រោគសញ្ញាមនុស្សស្ពឹក គឺជាជំងឺដែលបណ្តាលឱ្យ «រឹងសាច់ដុំ និងឈឺចាប់» ដែលជារឿយ ៗ បង្កឡើងដោយកត្តាបរិស្ថានដូចជា ចលនាភ្លាមៗ សីតុណ្ហភាពត្រជាក់ ឬសម្លេងរំខាន។ ជំងឺ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំងឺ​កម្រ​ដែល​កើត​ឡើង​តែ​១​នាក់​ក្នុង​ចំណោម​មនុស្ស​១.០០០.០០០​នាក់​ប៉ុណ្ណោះ។ បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​វិធី​ព្យាបាល​ច្បាស់លាស់​សម្រាប់​ជំងឺ​នេះ​ទេ​៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Celine Dion
Celine Dion
Celine Dion

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]