អេហ្ស៉ីប៖ ពិតណាស់ កញ្ញា ប៉ុនរ៉ែន ធារីកា កំពុងនៅឯប្រទេសអេហ្ស៉ីប ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Eco Teen International 2022 ដែលមានបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនចូលរួម។ ក្នុងនោះដែរ អំឡុងពេលនៅប្រកួតនេះ នាងពិតជាតាំងចិត្តធ្វើឲ្យបានល្អបំផុត។ 

យ៉ាងណាមិញ ខណៈនៅប្រកួត Miss Eco Teen International 2022 កញ្ញា ប៉ុនរ៉ែន ធារីកា បានធ្វើឲ្យហ្វេនសេសើរមិនដាច់ពីមាត់ ដោយការរៀបចំខ្លួនប្រចាំថ្ងៃបានយ៉ាងស្រស់ស្អាត ទាក់ទាញដូច្នេះ។ មិនតែប៉ុណ្ណោះ គ្រប់សម្លៀកបំពាក់ដែលនាង បានស្លៀកសុទ្ធសឹងសាកសមនឹងដងខ្លួនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមើលឈុតសម្លផកបំពាក់ថ្មី ដែលកញ្ញា ប៊ុនរ៉ែន ធារីកា លើកយកទៅប្រកួតនារសៀលនេះ គឺជាឈុត Eco Dress ដែលច្នៃឡើងចេញពីថង់ផ្លាស្ទិច ដបទឹក និងបាវ ដែលស្ទើរតែក្លាយជារបស់គ្មានតម្លៃត្រូវបានកែច្នៃឡើងវិញឲក្លាយជាសម្លៀកបំពាក់ដ៏ប្រណីត ក្នុងន័យលើកតម្កើង ការកែច្នៃឡើងវិញដើម្បីសង្គ្រោះផែនដីពីការបំពុលដោយសម្រាមផ្លាស្ទិច។ 

ហើយឈុតនេះត្រូវបានផ្សារភ្ជាប់អត្ថន័យទៅនឹង « សត្វខ្ចឹប » ដែលជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក និងជួយផ្សព្វផ្សាយពីសាររំលែករបស់ក្រសួងបរិស្ថានដែលបានចេញប្រកាសស្តីពី ការទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «សត្វខ្សឹប» ក្នុងតំបន់អភិរក្សសត្វខ្សឹបស្ទោង នៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ នៃប្រទេសកម្ពុជា ។

នេះគឺជាការគាំទ្រផ្នែកច្បាប់មួយដល់សហគមន៍តំបន់ការពារធម្មជាតិ "សត្វខ្សឹប" ក្នុងគោលបំណងលើកកម្ពស់ការចូលរួមពីប្រជាសហគមន៍មូលដ្ឋានដើម្បីគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ពិសេសអភិរក្សប្រភេទសត្វខ្សឹប ដែលជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក និងដើម្បីរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៉ុនរ៉ែន ធារីកា
កញ្ញា ប៉ុនរ៉ែន ធារីកា
កញ្ញា ប៉ុនរ៉ែន ធារីកា
កញ្ញា ប៉ុនរ៉ែន ធារីកា
កញ្ញា ប៉ុនរ៉ែន ធារីកា
កញ្ញា ប៉ុនរ៉ែន ធារីកា
កញ្ញា ប៉ុនរ៉ែន ធារីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]