មិន​ថា​ស្រី​ៗ​យើង​កំពុង​តែ​មាន​ផ្ទៃពោះ​ឬ​អត់​ទេ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​មាន​សារៈសំខាន់​​ណាស់​ ដើម្បី​ជួយ​ជំរុញ​លំហូរ​ឈាម​ ពង្រឹង​មុខងារ​រាងកាយ ក៏​ដូចជា​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​។ មិន​តែ​ប៉ុណ្ណោះ ជាតិ​ទឹក​​គ្រប់គ្រាន់​ក៏​អាច​ជួយ​កាត់បន្ថយ​អាការៈ​ឈឺក្បាល​អំឡុង​ពេល​ពពោះ​ផង​ដែរ។ ដូច្នេះ​ហើយ ទើប​ស្ត្រី​ពពោះ​គួរ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ពី​៨​ ទៅ​១២​កែវ​ជា​រៀង​រាល់​ថ្ងៃ ឬ​២,៣លីត្រ។ ប៉ុន្តែ តើ​ម៉ាក់​ៗ​ដឹង​អត់​ថា​ទឹក​ក្ដៅ​ឧណ្ហ​ៗ ​មាន​គុណប្រយោជន៍​ច្រើន​ជាង​ទឹក​ធម្មតា​ទៅ​ទៀត​អំឡុង​ពេល​ពពោះ?  

អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​អំឡុង​ពេល​ពពោះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ជួយ​សម្រួល​​ការ​រំលាយ​អាហារ​ ដោយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ
  • សម្អាត​​ប្រពន្ធ័រំលាយ​អាហារ ដោយ​ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​កាន់​តែ​ប្រសើរ និង​ងាយ​ស្រួល​ក្នុង​ការ​បញ្ជូន​ទៅ​ឲ្យ​​កូន​ក្នុង​ផ្ទៃ
  • ជួយ​រំលាយ​ដំណក់​​ខ្លាញ់
  • ជួយ​កាត់បន្ថយ​អាការៈ​ចាញ់​កូន
  • កាត់បន្ថយ​បញ្ហា​ទល់​លាមក​ និង​ជួយ​ឲ្យ​បន្ទោបង់​​ទៀងទាត់
  • បញ្ចៀស​បញ្ហា​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ការ​ឆ្លង​មេរោគ​បំពង់​ក ក្អក​ ផ្ដាសាយ​ធម្មតា ឬ​គ្រុន​ផ្ដាសាយ​ធំ​នៅ​រដូវ​រងា។

ម៉ាក់​មិន​គួរ​ញ៉ាំ​ទឹក​បែប​ណា?

ស្រប​ពេល​ដែល​ការ​ញ៉ាំ​ទឹក​​ក្ដៅ​ឧណ្ហ​ៗ​ផ្ដល់​គុណប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ស្ត្រី​ពពោះ ម៉ាក់​ៗ​ត្រូវ​​ញ៉ាំ​តែ​ទឹក​ដាំ​ពុះ ដែល​គ្មាន​មេរោគ និង​បាក់តេរី​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត ម៉ាក់​មិន​ត្រូវ​ញ៉ាំ​ទឹក​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ឡើយ និង​ជៀសវាង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​​ក្នុង​មួយ​លើក​ៗ ពីព្រោះ​ការ​ធ្វើ​បែប​នេះ អាច​ដាក់​សម្ពាធ​ខ្លាំង​ដល់​តម្រង​នោម​។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ញ៉ាំ​ទឹក​មួយ​ពែង​ក្នុង​មួយ​ម៉ោង​ ព្រម​ទាំង​អាច​បន្ថែម​ក្រូច​ឆ្មារ ​ឬ​ឪឡឹក​ពីរ​បី​ចំណិត​​ទៅ​ក្នុង​ទឹក​ ដើម្បី​បន្ថែម​រសជាតិ​ឲ្យ​កាន់​តែ​ឆ្ងាញ់​ពិសា។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]