ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា, ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព "ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2022 នៅកម្ពុជា" ពីទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ដែលជាគ្រឹះស្ថានបោះពុម្ពផ្សាយធនាគារ និងហិរញ្ញវត្ថុរបស់ Financial Times Group (ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស) ជាលើកទី 5។ ឆ្នាំនេះ ទស្សនាវដ្ដីបានប្រារព្ធពិធី និងប្រកាសម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងឡុងដ៏។
ធនាគារ ABA ទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកែលម្អ និងអភិវឌ្ឍសេវាធនាគាររបស់ខ្លួន ក៏ដូចជាយុទ្ធសាស្ដ្ររបស់ធនាគារ ដែលផ្តោតសំខាន់ទៅលើបច្ចេកវិទ្យានវានុវត្តន៍ និងផលិតផល សេវាកម្មឌីជីថល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឆ្នាំ 2022 ធនាគារបានបង្កើនសមត្ថភាពកម្មវិធីធនាគារលើទូរស័ព្ទរបស់ខ្លួន ដើម្បីផ្ដល់សេវាកម្មកាន់តែងាយស្រួល។ កម្មវិធីទទួលបានមុខងារ ABA QR ដោយបានភ្ជាប់ទៅនឹងកូដ KHQR ស្ដង់ដារថ្នាក់ជាតិ។ មុខងារនេះ អនុញ្ញាតឲ្យអតិថិជន ABA ទទួលប្រាក់ទូទាត់ពីអតិថិជនធនាគារផ្សេង ដែលស្ថិតនៅក្នុងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជាដោយឥតគិតថ្លៃ។

អតិថិជន ABA ដែលជាអ្នកប្រើសេវាបើកប្រាក់បៀវត្ស ឥឡូវអាចទទួលបានអត្ថប្រយោជន៍ពីសេវា កម្ចីប្រាក់បៀវត្ស ក្នុង ABA Mobile។ មុខងារនេះផ្ដល់ហិរញ្ញប្បទានរហ័សសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនចាំបាច់មានលក្ខខណ្ឌទ្រព្យតម្កល់ ហើយផ្ដល់ជូននូវជម្រើសបង់ផ្ដាច់បានគ្រប់ពេលវេលា។
ថ្មីៗនេះ ABA បានណែនាំគណនី Junior នៅលើកម្មវិធីធនាគារទូរស័ព្ទរបស់ខ្លួន។ កម្មវិធីនេះអនុញ្ញាតឲ្យកុមារ ឬក្មេងជំទង់អាយុពី 10-17 ឆ្នាំ អាចប្រើសេវាធនាគារទំនើប និងឧបករណ៍បែបឌីជីថលជាច្រើនទៀត តាមកម្មវិធី ABA Mobile ផ្ទាល់ខ្លួនរបស់ពួកគេ។ គណនី Junior លើកទឹកចិត្តឲ្យកុមារមានទម្លាប់ល្អក្នុងការចាត់ចែងលុយកាក់ និងយល់ដឹងអំពីសារៈសំខាន់នៃការសន្សំ។
គណៈវិនិច្ឆ័យក៏បានសាទរធនាគារចំពោះការដាក់ដំណើរការម៉ាស៊ីនបើកកាតដំបូងគេនៅកម្ពុជាផងដែរ។ ឥឡូវ អតិថិជនអាចស្នើបើកកាតប្លាស្ទិករបស់ខ្លួនបានពីកម្មវិធី ABA Mobile ហើយអញ្ជើញទៅបើកផ្ទាល់ពីម៉ាស៊ីនបើកកាត ABA ដោយប្រើពេលមិនដល់ 2 នាទី។ សេវាកម្មនេះទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ABA ដោយកាតចំនួន 200,000 ត្រូវបានបើកពីម៉ាស៊ីនបើកកាត។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖
លោកបានបន្ថែមថា៖
លោក Joy Macknight និពន្ធនាយករបស់ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker មានក្នុងឱកាសនោះថា៖
ពានរង្វាន់របស់ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker គឺជាស្ដង់ដារគំរូនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានបោះពុម្ភអន្ដរជាតិលំដាប់ពិភពលោក ដែលមានវ័យចំណាស់ជាងគេ ហើយ ABA បានទទួលពានរង្វាន់កំពូលរួចមកហើយ កាលពីឆ្នាំ 2014, 2016, 2019 និងឆ្នាំ 2021។
ធនាគារ ABA មានទ្រព្យសកម្មសរុប 8.8 ពាន់លាន ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022 ហើយបច្ចុប្បន្នគ្រប់គ្រងជាង 2.5 លានគណនី តាមរយៈបណ្ដាញសាខាចំនួន 85 សាខា ម៉ាស៊ីនស្វ័យធនាគារ 1000+ គ្រឿង និងកម្មវិធីធនាគារអនឡាញសម្រាប់អាជីវកម្ម និងធនាគារតាមទូរស័ព្ទដ៏ទំនើប៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]