ភ្នំពេញ៖ ថ្ងៃទី ១០​ ខែធ្នូ ឆ្នាំ 2022 – WOWNOW ជាសេវាកម្មរបៀបរស់នៅឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ដែលមានលក្ខណៈជាប្រភេទ Super App នឹងប្រារព្ធព្រឹត្តិការណ៍គម្រប់ខួប 2 ឆ្នាំរបស់ខ្លួន ដោយប្រកាសពីការផ្តល់ជូនរង្វាន់ដែលមានតម្លៃសរុប $ 10,000,000 ដើម្បីជាការថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះអ្នកប្រើប្រាស់កម្មវិធី WOWNOW Super App ទាំងអស់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​កម្មវិធី WOWNOW Super App​ បានពង្រឹងខ្លួនអោយកាន់តែខ្លាំងជាងមុន ដើម្បីប្រឆាំងនឹងនិន្នាការនៃជំងឺរាតត្បាតកូវីត19 ហើយក្នុងរយៈពេលពីរឆ្នាំនេះក្រុមហ៊ុនបានប្រមូលផ្តុំអ្នកប្រើប្រាស់ច្រើនជាង 910000 នាក់ជាមួយនឹងបរិមាណនៃការបញ្ជាទិញប្រចាំថ្ងៃ ជាមធ្យមច្រើនជាង 18000​បូករួមទាំងវិសាលភាពអាជីវកម្មរបស់ WOWNOW បាន​គ្របដណ្តប់តំបន់ចំនួន1646​ ក្នុងស្រុកទូរទាំង 25 ខេត្ត ក្រុង។

ក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ពីកម្មវិធី ដឹកជញ្ជូនម្ហូបអាហារWOWNOW បានអភិវឌ្ឍខ្លួនទៅជាកម្មវិធីទំនើបដែលផ្តោតលើសេវាកម្មនិង វិសាលភាពដែលអាចគ្របដណ្តប់លើវិស័យជាច្រើន រួមមាន សេវាកម្មដឹកជញ្ជូនម្ហូបអាហារ សេវាកម្មកក់កន្លែង ពាណិជ្ជកម្មអេឡិចត្រូនិច(ការទិញទំនិញបោះដុំក្នុងស្រុក​ និង​ការទិញអីវ៉ាន់ពីប្រទេសចិនដែលហៅថា ​​ខ្មែរ Taobao​) ការទូទាត់សាច់ប្រាក់​(COOLCASH) ការប្រើប្រាស់សេវាកម្មទេសចរណ៍​​ សេវាកម្មកម្សាន្តបែបឌីជីថល សេវាកម្មទាំងអស់នេះគឺបង្កើតឡើងក្នុងគោលបំណងបម្រើអ្នកប្រើប្រាស់សម័យថ្មីដើម្បីជួយអោយពួកគាត់បំពេញជីវិតប្រចាំថ្ងៃរបស់ខ្លួន អោយកាន់តែមានភាពងាយស្រួលជាងមុន។

លើសពីខួបគម្រប់២ឆ្នាំរបស់ខ្លួន WOWNOW កំពុងបន្តបង្កើតគំនិតថ្មីៗ និង​ពង្រីកអាជីវកម្មរបស់ខ្លួនជាមួយនឹងចក្ខុវិស័យនៃការក្លាយជាអ្នកផ្តល់សេវាកម្មរបៀបរស់នៅដ៏ធំបំផុត (Super App) នៅអាស៊ី អាគ្នេយ៍ ដែលធ្វើអោយជីវិតប្រចាំថ្ងៃរបស់លោកអ្នក​​​​កាន់តែងាយស្រួល​និង​ទំនើបជាងមុនទ្វេដង។

ចូលរួមជាមួយពួកយើងនៅក្នុងការប្រារព្ធពិធីនៃរបៀបរស់នៅដ៏សាមញ្ញ និងងាយស្រួលជាងមុនដែលអាចធ្វើទៅបានដោយកម្មវិធី WOWNOW Super App រួមជាមួយនឹងឱកាសដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនដូចដែលពួកគេតែងនិយាយថា "It’s Now Or Never! " ទាំងអស់គ្នា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]