ភ្នំពេញ៖ ដូចដែលបានដឹងស្រាប់ហើយ ពេលនេះ តារាសម្ដែងវ័យក្មេង កញ្ញា កែវ ឡាវីញ ដែលគ្រប់គ្នាបានស្គាល់ថា ជាកូនស្រីអតីតតារាសម្ដែង កែវ កល្យាណ កំពុងតែសាងប្រជាប្រិយភាព និងទទួលបានការគាំទ្រពីទស្សនិកជន ដោយបានបង្ហាញទេពកោសល្យស្នាដៃសម្ដែងយ៉ាងល្អ ព្រមទាំងមានរូបសម្រស់ផូរផង់ គួរជាទីពេញចិត្ត។
ដោយឡែក ក្រៅពីសកម្មភាពសិល្បៈដ៏គួរឲ្យចាប់អារម្មណ៍ហើយ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល និងរំភើបលាយឡំគ្នា នៅពេលដែលមានការបញ្ចេញរូបភាព Pre-Wedding របស់តារាសម្ដែង កែវ ឡាវីញ ជាមួយនឹងគូដណ្ដឹង ក្នុងឈុតប្រពៃណី និងឈុតសម្លៀកបំពាក់សម័យថ្មីផ្សេងៗទៀតយ៉ាងស្រស់ស្អាត ក្រោមបរិយាកាសរ៉ូមែនទិក ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ តាមរយៈរូបភាពដែលបានបង្ហាញកាយវិការផ្អែមល្ហែមរបស់អ្នកទាំងពីរ បានធ្វើឲ្យហ្វេនៗ បានចូលរួមអបអរសាទរ និងរងចាំមើលថ្ងៃដ៏ពិសេសរបស់ពួកគេ ក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រភពរូបភាព៖ DaraEntertainment_PhotoStudio
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]