អេហ្ស៉ីប៖ ពិតណាស់ កញ្ញា ប៊ុនរ៉ែន ធារីកា នាងបានចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេស អេហ្ស៉ីប ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីMiss Eco Teen International 2022 ដោយមានបេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗទៅចូលរួមប្រកួតផងដែរ។ ហើយខណៈពេលអំឡុងពេលនៅប្រកួតនេះ នាងពិតជាតាំងចិត្តធ្វើឲ្យបានល្អបំផុត។ 

យ៉ាងណាមិញ ខណៈនៅប្រកួត Miss Eco Teen International 2022 កញ្ញា ប៉ុនរ៉ែន ធារីកា បានធ្វើឲ្យហ្វេនសេសើរមិនដាច់ពីមាត់ ដែលឃើញនាងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អដូច្នេះ។ ជាពិសេស បើមើលើការរៀបចំខ្លួនប្រចាំថ្ងៃបានយ៉ាងស្រស់ស្អាតទាក់ទាញខ្លាំង។ មិនតែប៉ុណ្ណោះ គ្រប់សម្លៀកបំពាក់ដែលនាងបានស្លៀក សុទ្ធសឹងសាកសមនឹងដងខ្លួនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីយប់មិញនេះ គឺឈានដល់ថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ ហើយកញ្ញា ប៊ុនរ៉ែន ធារីកា អាចមានឱកាសឈានដល់វគ្គTop11 និងទទួលបាន Top11 ក្នុងឈុតសម្លៀកបំពាក់ Best In Eco Dressផងដែរ។ ទន្ទឹមនឹងឃើញបវរកញ្ញា Miss Eco Teen Cambodia រូបនេះ អាចឈានដល់Topកំពូលប្រចាំកម្មវិធីអន្តរជាតិ គេឃើញមានហ្វេនៗចូលរួមអបអរសាទរ រំភើបគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]